ចំណែក

សារព័ត៌មាន Marca បាន​ចុះផ្សាយ​ថា ក្លឹប​អ្នកមាន​បុណ្យ FC Barcelona នឹង​ពិចារណា​ទិញយក Neymar ទៅកាន់​ទឹកដី Camp Nou វិញ លុះត្រា​ណា​តែ​ក្រុម​អ្នកមាន​បារាំង Paris Saint-Germain យល់ព្រម​ក្នុង​ការចង់​យកតែ​កីឡាករ​របស់ខ្លួន ដោយ​គ្មាន​ការបន្ថែម​ប្រាក់​ប៉ុណ្ណោះ​។​

​ក្រុម Barca ដែលជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ ត្រូវបាន​គេ​ដឹងថា ចាប់អារម្មណ៍​ក្នុងការ​ទិញយក​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល ត្រឡប់​ទៅ​អេ​ស្ប៉ា​ញ​វិញ ក្នុងតម្លៃ​បំបែក​កំណត់ត្រា ប៉ុន្តែ​ពួកគេ​នឹងមិន​បង់​ជា​ប្រាក់​ឡើយ​។​

​ក្រុម Barcelona មាន​អារម្មណ៍​ខឹង​យ៉ាងខ្លាំង នៅពេលដែល​តារា​ឆ្នើម​របស់​ប្រេ​ស៊ី​ល​រូបនេះ បាន​ចាក​ចេញពី​ខ្លួន​ទៅកាន់​ក្លឹប​ផ្សេង​។ ហើយ​ពេលនេះ ពួកគេ​ប្រកាន់ខ្ជាប់​តឹងតែង​អំពី​ការមិន​បញ្ចេញ​ប្រាក់ ក្នុង​ការទិញ​ត្រឡប់​ទៅ​ក្លឹប​ចាស់​វិញ​៕

​ប្រភព​៖ Goal

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here