ការប្រកួតរវាងក្រុម Newcastle United vs Arsenal នៅក្នុងសប្ដាហ៍ទី១ នៃលីគកំពូល Premier League នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១១ សីហា ឆ្នាំ២០១៩ វេលាម៉ោង ៨យប់ ធ្វើឡើងនៅក្នុងកីឡាដ្ឋាន St James’ Park។
លោក Steve Bruce នឹងត្រូវដឹកនាំក្រុមសារិកាព្រៃជាលើកដំបូង ក្នុងការប្រកួតគូពិសេសនៅក្នុងសប្ដាហ៍នេះ ក្រោយគាត់ជំនួសលោក Rafa Benitez ដែលចាកចេញពីខែមុន ហើយគាត់នឹងត្រូវបង្ហាញស្នាដៃនៅ ចំពោះមុខអ្នកគាំទ្រយ៉ាងពិតប្រាកដ។
ក្រុម Arsenal វិញសម្លឹងរកកៅអីប្រកួតពាន Champions League សម្រាប់រដូវកាលក្រោយ ដូច្នេះក្រុមរបស់លោក Unai Emery ត្រូវតែចាប់ផ្ដើមរដូវកាលឲ្យបានល្អនៅទឹកដី St James’ Park ក្នុងថ្ងៃប្រកួតបើកឆាកនេះ។
កីឡាករ Joelinton អាចនឹងចូលលេងសម្រាប់ក្រុមសារិកាព្រៃ ក្រោយផ្ទេរទៅក្នុងតម្លៃបំបែកកំណត់ត្រាក្លឹប។ ចំណែកកីឡាករ Nicolas Pepe របស់ក្រុម Arsenal វិញនឹងរំពឹងថា នឹងចូលលេងប្រកួតដំបូងសម្រាប់ក្លឹបថ្មីរបស់ខ្លួនដែរ។ ចំណែក Pierre-Emerick Aubameyang និង Alexandre Lacazette ប្រហែលជាជម្រើសជួរមុខល្អរបស់លោក Emery រដូវកាលនេះ។
ក្រុមទាំង២ធ្លាប់ជួបគ្នាច្រើនមកហើយ ដោយ Arsenal ឈ្នះច្រើនជាង គឺឈ្នះ១២ប្រកួត ក្នុងការជួបគ្នា ១៣ដងចុងក្រោយ។ ក្រុមកាំភ្លើងធំមានកីឡាករល្អៗ ច្រើនជាង ដូច្នេះពួកគេនៅតែមានប្រៀបដដែលសម្រាប់គូនេះ៕
ទស្សទាយជម្រើស១១នាក់៖
Newcastle: Dubravka, Manquillo, Schar, Lascelles, Fernandez, Aarons, Hayden, Longstaff, Shelvey, Almiron, Joelinton
Arsenal: Leno, Maitland-Niles, David Luiz, Chambers, Monreal, Guendouzi, Xhaka, Ceballos, Ozil, Aubameyang, Lacazette
ទស្សទាយលទ្ធផល៖ Newcastle 2-3 Arsenal
ប្រភព៖ standard