ចំណែក

​ការប្រកួត​រវាង​ក្រុម Manchester United vs Chelsea នៅក្នុង​សប្ដាហ៍​ទី​១ នៃ​លី​គ​កំពូល Premier League នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​១១ សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០​កន្លះ​យប់​នេះ ធ្វើឡើង​នៅក្នុង​កីឡាដ្ឋាន Old Trafford​។​

​ក្រុម Manchester United នឹងត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​តោ​ខៀវ Chelsea ក្នុងការ​ប្រកួត​សប្ដាហ៍​ដំបូង​ក្នុង​លី​គ Premier League ដែលជា​គូ​ជក់ចិត្ត​មួយ​ដំបូង​គេ ក្នុង​រដូវ​កាល​ថ្មី ២០១៩/២០ នេះ​។​

​អ្នកគាំទ្រ​ជាច្រើន​នឹង​សម្លឹង​មើលទៅ​លោក Frank Lampard ដែល​មក​ដឹកនាំ​ក្នុង​លី​គ Premier League ជា​លើកដំបូង ក្នុងនាម​ជា​គ្រូបង្វឹក ចំណែក​លោក Ole Gunnar Solskjaer នឹងមាន​ការចាប់អារម្មណ៍​ខ្លាំង​ដូចគ្នា​។​

Man United នឹង​លេង​គ្មាន​កីឡាករ Eric Bailly រហូតដល់​ចុងឆ្នាំ​នេះ ដោយសារ​របួស ហើយ Harry Maguire អាច​នឹង​ចូល​លេង​ឆាប់ៗ ក្រោយ​ផ្ទេរ​ទៅ​ពី​ក្រុម Leicester​។ Paul Pogba ក៏​អាច​នឹង​អវត្តមាន​ដោយសារ​របួស​ខ្នង ចំណែក Romelu Lukaku ប្រហែលជា​មិនបាន​ចូល​លេង​ដូចគ្នា ព្រោះ​គេ​កំពុង​នៅក្នុង​ប្រទេស​ប៊ែ​ល​ហ្សិ​ក​។​

​សម្រាប់ Chelsea វិញ មាន​កីឡាករ​របួស​ច្រើន ពោលគឺ​កីឡាករ Antonio Rudiger, Ruben Loftus-Cheek, និង Callum Hudson-Odoi ដែលជា​កីឡាករ​សំខាន់ៗ នឹងត្រូវ​អវត្តមាន​។ ខណៈ N’Golo Kante និង Willian ក៏​មិនទាន់​អាច​ចូល​លេង​បានដែរ​។​

​ក្រុម​ទាំង​២​ធ្លាប់​ជួបគ្នា​១៨៣​ដង​កន្លងមក Man Utd ឈ្នះ​៧៨​ដង ខណៈ Chelsea ឈ្នះ​តែ​៥៤​ដង​ប៉ុណ្ណោះ ហើយ​៥១​ប្រកួត​ទៀត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា​។​

​ការប្រកួត​នេះ ក្រុម​បិសាច​ក្រហម​ត្រូវគេ​មើលឃើញថា មានប្រៀប​ជាង​ដោយសារ​លេង​ក្នុង​ទឹកដី​ខ្លួនឯង និង​ជាពិសេស​ពួកគេ​មាន​ខ្សែការពារ​ឆ្នើម Maguire ដែល​អាចជួយ​ពង្រឹង​តំបន់​ខ្សែការពារ​ច្រើន​។ ចំណែក Chelsea ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​កម្ដៅ​សាច់ដុំ ប៉ុន្តែ​យើង​មិនអាច​ចាត់ទុកជា​រឿង​ផ្លូវការ​ឡើយ​៕

​ទស្ស​ទាយ​ជម្រើស​11​នាក់​ដំបូង​៖
Manchester United: De Gea; Wan-Bissaka, Maguire, Lindelof, Shaw; Pogba, McTominay; James, Lingard, Rashford; Martial.

Chelsea: Arrizabalaga; Azpilicueta, Christensen, Zouma, Emerson; Jorginho, Kovacic; Pedro, Mount, Pulisic; Abraham.

​ទស្ស​ទាយ​លទ្ធផល​៖ Manchester United 3-2 Chelsea

​ប្រភព​៖ 90min

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here