ចំណែក

​ក្លឹប Barcelona បាន​ព្យាយាម​យ៉ាងខ្លាំង ក្នុងការ​ទិញយក Neymar ទៅវិញ ប៉ុន្តែ​ក្លឹប Paris Saint-Germain មិនបាន​សម្រួល​ដល់​ការផ្ទេរ​នេះ​ទេ ដោយ​ក្លឹប​លី​គ​បារាំង​នេះ​បានទាមទារ​តម្លៃ​ខ្លួន €200​លាន​អឺរ៉ូ​ដូច​កាល​ពួកគេ​ទិញ​ចូល​ផងដែរ​។​

​បើ​យោងតាម​ការចុះផ្សាយ​ពី​សារព័ត៌មាន Sport នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ក្លឹប PSG បានដាក់​សំណើ​លក់ Neymar ទៅ​ឲ្យ​ក្លឹប Real Madrid, Juventus និង Manchester United​។ ក្នុងនោះ​ក្លឹប​បិសាច​ក្រហម បាន​បដិសេធ​ការផ្ទេរ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូបនេះ ទោះបីជា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ដែលមាន​តម្លៃ​ត្រឹម​€20​លាន​ក្ដី​។​

​ចំណែក Real Madrid វិញ មិនទាន់មាន​ការសម្រេច​ចិត្ត​បែបណា​នៅឡើយ​ទេ ដោយ​សេចក្ដីរាយការណ៍​ដដែល បាន​ឲ្យ​ដឹងថា លោក Zinedine Zidane ជា​អ្នក​ដែល​សម្រេចចិត្ត​ចំពោះ​រឿងនេះ​។ ខណៈដែល Juventus ក៏​ចង់បាន​តារា​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល​ដូចគ្នា ប៉ុន្តែ​ពួកគេ​មិនទាន់​សម្រេចចិត្ត​ផ្លូវការ​នៅឡើយ​ទេ​៕

​ប្រភព​៖ foxsportsasia

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here