ចំណែក

​កីឡាករ​ខ្សែប្រយុទ្ធ​ក្រុម Juventus គឺ Cristiano Ronaldo បាន​និយាយថា គេ​សង្ឃឹមថានឹង​ត្រឡប់​ទៅកាន់​ទីក្រុង​ម៉ា​ឌ្រី​ត​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ ក្រោយ​គេ​ទទួលបាន​ពាន​កិត្តិយស​ពី​ស្ថាប័ន​កាសែត Marca របស់​អេ​ស្ប៉ា​ញ​។​

​អតីត​តារា​ឆ្នើម​របស់​ក្រុម Real Madrid រូបនេះ បាន​នៅក្នុង​ទឹកដី​អេ​ស្ប៉ា​ញ​អស់​រយៈពេល​ជិត​10​ឆ្នាំ និង​ឈ្នះ​ពាន Ballons d’Or 4​ដង និង​ពាន Champions League 4​ដង ពាន La Liga 2 ដង និង​ពាន Copa del Rey 2​ដង ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​450​គ្រាប់ ក្នុងការ​បង្ហាញខ្លួន 438 ប្រកួត​នៅ Real Madrid​។​

​គេ​បាន​ផ្ទេរ​ទៅកាន់​លី​គ​អ៊ីតាលី​កាលពី​ឆ្នាំ 2018 ដើម្បី​ទៅ​ស្វែងរក​ការប្រកួតប្រជែង​ថ្មី ប៉ុន្តែ​ពេលនេះ​គេ​សារភាពថា​គេ​នឹក​ទីក្រុង​ម៉ា​ឌ្រី​ត​ខ្លាំងណាស់ ហើយ​គេ​មិន​សប្បាយចិត្ត​ទេ ដែល​បាន​ចាក​ចេញពី​ទីនោះ​៕

​ប្រភព​៖ Goal

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here