ចំណែក

​ខ្សែបម្រើ​ក្រុម​អធិរាជ​ស Real Madrid គឺ​កីឡាករ Dani Ceballos ត្រូវបាន​ក្លឹប​ប្រកាសថា បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ក្នុង​កុងត្រា​ខ្ចី​ជើង​រយៈពេល​វែង​។​

​កីឡាករ​ដែល​លេង​នៅក្នុង​ក្រុម U-21 រូបនេះ បានបង្ហាញ​ទម្រង់​លេង​ល្អ​នៅក្នុង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។ Ceballos បាន​ផ្ទេរ​ទៅ Real Madrid ពី​ក្រុម Betis ក្នុងតម្លៃ €16​លាន កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​គេ​បានបង្ហាញ​ខ្លួន​ត្រឹមតែ​១៧​ប្រកួត​ប៉ុណ្ណោះ នៅ La Liga និង​បង្ហាញខ្លួន​បានតែ ២​ប្រកួត​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ពាន Champions League ហើយ​ក្រៅពីនោះ អង្គុយ​នៅ​បម្រុង​ក្នុងចំណោម​ការប្រកួត​សរុប ៥៦​ដង​រវាង​កម្មវិធី​ប្រកួត​ដ៏​ធំៗ​ទាំង​២​ខាងលើ​។​

Arsenal ក៏បាន​បញ្ជាក់​ជា​ផ្លូវការ​ផងដែរ​ថា Dani Ceballos នឹង​ពាក់អាវ​លេខ​៨ ក្នុង​រដូវ​កាល ២០១៩/២០៕

​ប្រភព​៖ 9sportpro

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here