ចំណែក

Eden Hazard នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម Real Madrid បន្ទាប់ពី​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ និង​ក្រុម Chelsea បាន​ព្រមព្រៀងគ្នា​ចុងក្រោយ​បំផុត ក្នុងតម្លៃ​១០០​លាន​អឺរ៉ូ និង​មាន​បូក​បន្ថែម​ប្រាក់​មួយចំនួនទៀត​។​

Hazard បាន​និយាយ​បន្ទាប់ពី​ជួយ Chelsea ឈ្នះ​ពាន Europa League វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់នឹង​ក្រុម Arsenal ថា “​ខ្ញុំ​គិតថា ដល់ពេល​ត្រូវ​លា​ហើយ ប៉ុន្តែ​នៅក្នុង​វិស័យ​បាល់ទាត់​អ្នក​មិនអាច​ដឹង​គ្រប់យ៉ាង​ទេ​។​” នាពេលនោះ Real និង Chelsea មិនទាន់បាន​ចរចា​ត្រូវ​តម្លៃ​ខ្លួន​គ្នា​នៅឡើយ​ទេ ប៉ុន្តែ​កាលពី​យប់​ថ្ងៃ​ពុធ ក្លឹប​ទាំង​២​បានប្រកាសថា នឹង​សម្រេច​ការផ្ទេរ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះហើយ​។​

​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ នឹង​ចាក​ចេញពី​ទឹកដី Stamford Bridge បន្ទាប់ពី​គេ​បាន​ប្រកប​អាជីព​យ៉ាង​ជោគជ័យ អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក ពោលគឺ​ឈ្នះ​ពាន Premier League ២​ដង ពាន FA Cup ម្ដង និង​ពាន Europa League ២​ដង​ផងដែរ​៕

​ប្រភព​៖ theguardian

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here