ចំណែក

លោក Massimiliano Allegri កំពុងតែរង់ចាំការទាក់ទងពីក្រុម Barcelona នេះបើយោងការចុះផ្សាយរបស់សារព័ត៌មាន Goal ខណៈដែលអនាគតរបស់លោក Ernesto Valverde នៅទឹកដី Camp Nou កាន់តែផុយស្រួយផងដែរ។

លោក Valverde ទើបតែបានបន្តកុងត្រាថ្មីរយៈពេល១២ខែ ដែលអាចឲ្យលោកនៅដឹកនាំក្រុមអ្នកមានបុណ្យរហូតដល់ឆ្នាំ២០២០ខាងមុខនេះ ប៉ុន្តែពេលនេះគាត់គិតថា ប្រហែលដល់ពេលត្រូវដើរចេញហើយ ព្រោះគាត់ដឹកនាំក្រុមមិនបានល្អទេ ក្នុងរដូវកាល២០១៨/១៩នេះ ដោយឈ្នះបានតែពាន La Liga ១គត់។

ក្រុម Barca បានបាត់បង់ពានលំដាប់ទី២ ក្នុងស្រុកគឺពាន Copa del Rey ក្រោយប្រកួតចាញ់ក្រុម Valencia ខណៈដែលពួកគេក៏បានប្រកួតចាញ់ក្រុម Liverpool និងត្រូវធ្លាក់ចេញពីការប្រកួតពាន Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។

ការផ្លាស់ប្ដូរក្នុងក្រុមអ្នកមានបុណ្យ អាចនឹងធ្វើឲ្យពួកគេជ្រើសរើសលោក Allegri ជំនួសវិញ ព្រោះគាត់បានដឹកនាំក្រុមនៅលីគ Serie A ដោយបានជួយ Juventus ឲ្យឈ្នះពានលីគ៥ឆ្នាំជាប់ៗគ្នា៕

ប្រភព៖ Goal

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here