ចំណែក

ក្រុមបិសាចក្រហម Manchester United មានគម្រោងក្នុងការបញ្ចេញកីឡាករចំនួន៦នាក់ នៅក្នុងរដូវកាលទីផ្សាររដូវក្ដៅខាងមុខនេះ ដើម្បីរៀបចំក្រុមរបស់ខ្លួនឡើងវិញ ក្នុងគោលបំណងប្រជែងយកពានសម្រាប់រដូវកាលក្រោយ។

អ្វីដែលគេដឹងច្បាស់ជាងគេ និងប្រាកដបំផុតនោះ គឺកីឡាករចំនួន៣នាក់ ដែលដាច់ខាតចាកចេញពីក្លឹបមានដូចជា ប្រធានក្រុម Antonio Valencia ខ្សែការពារ Matteo Darmian និង Marcos Rojo។ ខណៈដែលស្ថានភាពរបស់ Eric Bailly កំពុងតែមានការជជែកគ្នាអំពីការចាកចេញផងដែរ។

ចំណែក Ander Herrera និង Juan Mata ក៏ប្រហែលជាមានភាគរយច្រើនក្នុងការចាកចេញដូចគ្នា ព្រោះកុងត្រារបស់ពួកគេនឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះហើយ ហើយគេក៏មិនសង្ឃឹមថា នឹងមានការបន្តកុងត្រាថ្មីនៅក្លឹប Man Utd ទៀតដែរ៕

ប្រភព៖ Goal

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here