ចំណែក

លោកគ្រូ​បង្វឹក Thomas Tuchel នៅតែមាន​អារម្មណ៍​មិន​សប្បាយចិត្ត អំពី​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា ព្រោះ​ការទាមទារ​ចង់បាន​កីឡាករ​ថ្មី​តាម​សំណើ​របស់លោក មិនត្រូវ​បានសម្រេច​ឡើយ ដោយ​ក្លឹប Paris Saint-Germain សង្ឃឹមថា នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ ដោយ​ការតែងតាំង​លោក Arsene Wenger ជា​នាយក​ផ្នែក​កីឡា​ថ្មី​នៅ​ក្លឹប​។​

​ទំនាក់ទំនង​រវាង​គ្រូបង្វឹក​ជាមួយនឹង​លោក Antero Henrique អំពី​ទីផ្សារ​កីឡាករ​គឺ​មិន​ត្រូវបាន​ចុះសម្រុង​គ្នា​នោះទេ ដោយ​អតីត​គ្រូបង្វឹក​ក្រុម Borussia Dortmund រូបនេះ​បាន​និយាយថា “​ខ្ញុំ​មាន​យោបល់​របស់ខ្ញុំ ហើយ​គាត់​មាន​យោបល់​ផ្សេង​។​”

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត The Times គឺ​លោក Wenger ត្រូវបាន​ក្លឹប​អ្នកមាន​បារាំង​នេះ ទាក់ទង​ទៅ ជជែក​គ្នា​អំពី​តួនាទី​ជា​ប្រធាន​ផ្នែក​កីឡា​នេះ ហើយ​ក្រៅពីនេះ ក៏មាន​ក្លឹប​៣​ផ្សេងទៀត​បាន​ទាក់ទង​ទៅ​គាត់​ផងដែរ​។ ទោះបីជា​យ៉ាងណា PSG ប្រហែលជា​អាច​ដណ្ដើមបាន​បុគ្គល ដែលមាន​ឈ្មោះ​ល្បី​ល្ប៉ា​ញ នៅក្នុង​ឆាក​បាល់ទាត់​កំពូល​របស់​ទ្វីបអឺរ៉ុប​មិន​ខាន​៕

​ប្រភព​៖ Marca

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here