ចំណែក

ខ្សែប្រយុទ្ធក្រុម Tottenham កីឡាករ Harry Kane កំពុងប្រើភាពជោគជ័យនៅ World Cup ដើម្បីលើកទឹកចិត្តគាត់ឲ្យប្រកួតប្រជែងយកពានស្បែកជើងមាស ឬ Premier League Golden Boot។

Kane បានស៊ុតបញ្ចូលទីចំនួន៣ប្រកួតជាប់ៗគ្នាហើយ ដើម្បីឲ្យគេមាន៩គ្រាប់នៅក្នុងដៃនៅពេលនេះ ហើយចាញ់កីឡាករ Pierre-Emerick Aubameyang តែ១គ្រាប់ប៉ុណ្ណោះ។

កីឡាករវ័យ២៥ឆ្នាំរូបនេះ បានឈ្នះពាន Premier League Golden Boots នេះជាបន្តបន្ទាប់ គឺនៅរដូវកាល ២០១៥/១៦ និងរដូវកាល២០១៦/១៧ ខណៈដែល Kane ក៏ជាបេក្ខជនដែលរកគ្រាប់បាល់ច្រើនជាងគេនៅ World Cup ផងដែរ។

Kane និយាយថា ការជោគជ័យក្នុងការជួយក្រុមអង់គ្លេសកាលពីការប្រកួតនៅប្រទេសរុស្ស៊ី ជួយឲ្យគេមានទម្រង់លេងល្អនៅក្នុងក្រុម Spurs។ គេបាននិយាយប្រាប់កាសែតរបស់អង់គ្លេសថា “នៅពេលដែលអាចធ្វើបានល្អបំផុត នៅលើឆាកអន្តរជាតិដូចជានៅ World Cup អ្នកអាចនឹងមើលត្រឡប់ក្រោយ ហើយមានជំនឿចិត្តខ្លាំងជាងមុន។

បើសិនជាអ្នកលេង៣ឬ៤ប្រកួតដោយមិនមានគ្រាប់បាល់ អ្នកប្រាកដជាអាចដឹងបានពីមូលហេតុមិនខាន។ ខ្ញុំដឹងថាខ្ញុំអាចសម្រេចគោលដៅ ហើយខ្ញុំនឹងធ្វើការគ្រប់យ៉ាងដើម្បីសម្រេចគោលដៅទាំងនោះបន្ថែមទៀត។”

ក្នុងរដូវកាលនេះ Kane រកគ្រាប់បាល់បាន១៣គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់ ហើយគេក៏បានស៊ុតបញ្ចូលទីបាន៧៦គ្រាប់សម្រាប់ក្លឹបផងដែរ នៅក្នុងរយៈពេល២រដូវកាលកន្លងមកនេះ៕

ប្រភព៖ sportskeeda

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here