ចំណែក

បញ្ហាធំរបស់ក្រុម Bayern Munich មិនមែនដោយសារការតែងតាំងលោក Niko Kovac នោះទេ ប៉ុន្តែគឺដោយសារកីឡាករមិនអាចលេងត្រូវជើងគ្នាល្អ។ នេះបើតាមសម្ដីរបស់លោក Lothar Matthaus ដែលជាអតីតវិរៈបុរសរបស់ក្លឹប។

ក្លឹបម្ចាស់ជើងឯក Bundesliga ៦សម័យមួយនេះ ចាប់ផ្ដើមរដូវកាល ២០១៨/១៩នេះ មិនសូវមានលទ្ធផលល្អដូចរដូវកាលមុនៗនោះទេ ដោយឈ្នះតែ៧ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតចំនួន១៣សប្ដាហ៏ ហើយកំពុងឈរនៅលេខ៤ និងចាញ់ក្រុម Borussia Dortmund នៅកំពូលតារាងដល់ទៅ៩ពិន្ទុ។

លោក Kovac បានចាកចេញពីក្រុម Eintracht Frankfurt មកដឹកនាំក្រុម Bayern បានទទួលស្គាល់ពីកំហុសរបស់លោកសម្រាប់ការបរាជ័យនេះ ប៉ុន្តែលោក Matthaus និយាយថាបញ្ហាគឺមិនមែនដោយសារគាត់នោះទេ។

លោក Matthaus ដែលធ្លាប់ឈ្នះពាន Bundesliga ចំនួន៧ដង ជាមួយ Bayern ជឿជាក់ថាការប្រកួតក្នុងសម័យថ្មីនេះស័ក្ដិសមជាមួយកីឡាករសំខាន់ៗដូចជា Arjen Robben, Franck Ribery, Jerome Boateng និង Thomas Muller ជាដើមដែលធ្លាប់នៅទីនោះយ៉ាងយូរ។

លោក Matthaus បាននិយាយប្រាប់គេហទំព័រ Goal ថា “Niko Kovac គឺជាកីឡាកររបស់ Bayern កាលពី១៥ឆ្នាំមុន គាត់មាន DNA ជាមួយក្រុម Bayern គាត់ស្គាល់លីគ Bundesliga យ៉ាងច្បាស់។ គាត់មានដើមកំណើតមកពីប្រទេសក្រូអាត ប៉ុន្តែគាត់កើតនៅក្នុងទឹកដីអាឡឺម៉ង់។ គាត់លេងបាល់ច្រើននៅ Bundesliga គាត់ទទួលបានលទ្ធផលល្អច្រើនជាមួយក្រុម Eintracht Frankfurt គាត់ជាអតីតគ្រូបង្វឹក្រុមជម្រើសជាតិក្រូអាត គាត់មានបទពិសោធន៏ច្រើនជាមួយកីឡាករឆ្នើមៗ។ ប៉ុន្តែក្រុម Bayern Munich ពិសេសជាងនេះ។

ហើយសម្រាប់រឿងនេះ គាត់ត្រូវការការគាំទ្រពីមនុស្សដែលធ្វើការជាមួយក្លឹប។ សម្រាប់ខ្ញុំ កំហុសរបស់ក្រុម Bayern គឺដោយសារពួកគេមិនបានប្ដូរកីឡាករ៕”

ប្រភព៖ sportskeeda

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here