ចំណែក

លោក Agnelli ប្រធានក្លឹប Juventus បាននិយាយថា គាត់ចង់បានកីឡាករ Cristiano Ronaldo វ័យក្មេងសម័យថ្មីមកកាន់ក្រុមសេះបង្កង Juventus ហើយក្លឹបក៏កំពុងត្រៀមរៀបចំបញ្ជីឈ្មោះកីឡាករ ដែលនឹងត្រូវទិញចូលនៅរដូវក្ដៅខាងមុខផងដែរ។

កីឡាករ Kylian Mbappe និង Sergej Milinkovic-Savic ហាក់ដូចជានៅឆ្ងាយពីដៃពេក ដូច្នេះពួកគេបានបង្វែរគោលដៅទៅកាន់ កីឡាករខ្សែប្រយុទ្ធស្លាប Leroy Sané របស់ក្រុម Manchester City វិញម្ដង។

Sané មិនត្រូវបានលោក Joachim Low កោះហៅសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់នោះទេ មុនពេលប្រកួត World Cup ក្រោយមកពួកគេបានបរាជ័យយ៉ាងធ្ងន់ធ្ងរនោះ ហើយថ្មីៗនេះគេក៏មិនបាន ស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City ផងដែរ ខណៈដែលក្រុម Juventus ចង់ចូលទៅសង្គ្រោះគេចេញមក។

ក្រុម Juventus បានដឹករួចហើយថា ការទិញយកក្នុងពេលនេះ ហាក់ដូចជាមិនទាន់អាចទៅរួច ដោយងាយស្រួលនោះទេ បន្ទាប់ពីពួកគេបានចំណាយប្រាក់ ១១០លានអឺរ៉ូ ទៅលើកីឡាករ Cristiano Ronaldo ខណៈពួកគេក៏មិនទាន់បានលក់ចេញកីឡាករច្រើនដែរ ដើម្បីឲ្យមានតុល្យភាព។

ក្រុម Juventus អាចនឹងត្រូវរងចាំរហូតដល់២ ឬ៣ឆ្នាំទៀត ដើម្បីរកឱកាសល្អទិញយក Sané ដោយសារម្យ៉ាងនៅពេលនេះ ក្រុម Man City បានកំណត់ថ្លៃផ្ដាច់កុងត្រារហូតដល់ទៅជាង ១៥០លានអឺរ៉ូឯណោះ ប៉ុន្តែឥឡូវនេះ Juventus បានកត់ឈ្មោះ Sane ទុកក្នុងបញ្ជីសម្រាប់ពេលអនាគតរួចស្រេចហើយ៕

ប្រភព៖ 9sportpro

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here