ចំណែក

មានការព្រមព្រៀងគ្នាមួយ រវាងចៅក្រមរបស់ប្រទេសអេស្ប៉ាញ ជាមួយកីឡាករ Luka Modric ទាក់ទងនឹងការគេចពន្ធ ដោយកីឡាកររូបនេះ បានយល់ព្រមទទួលយកសាលក្រមកាត់ក្ដីនេះ។ ការចោទប្រកាន់ពីរតនាគាររបស់ប្រទេសអេស្ប៉ាញ រហូតដល់មានការកាត់ទោសនេះ គឺដោយសារគេមានទោសពីការមិនព្រមបង់ពន្ធជូនរដ្ឋរបស់ប្រទេសអេស្ប៉ាញចំនួន២ដង ដែលសរុបទៅគឺមានទឹកប្រាក់ 870,728អឺរ៉ូ។

បើយោងតាមកាសែត El Mundo គឺមានការព្រមព្រៀងគ្នាហើយ បន្ទាប់ពីមានការរកឃើញភស្ដុតាងថា មានការគេចពន្ធលើកទី១ មានទឹកប្រាក់ 290,990 អឺរ៉ូ កាលពីឆ្នាំ២០១៣ និង គេចពន្ធ 579,738 អឺរ៉ូទៀត ដែលទាក់ទងនឹងសិទ្ធិការប្រើប្រាស់រូបភាពរបស់ក្រុមហ៊ុន Ivano SARL។ ក្រុមហ៊ុននេះមានទីតាំងនៅប្រទេសឡុចសាំបួរ។

ហើយ Modric នឹងត្រូវបង់ប្រាក់បន្ថែម 348,291 អឺរ៉ូ ដើម្បីរួចពីការជាប់ពន្ធធនាគារ ដូចជាកីឡាករផ្សេងៗ បានធ្វើផងដែរ ដោយសារមុននោះ Modric ក៏បានបង់ប្រាក់១លានអឺរ៉ូរួចហើយដែរ៕

ប្រភព៖ 9sportpro

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here