ចំណែក

អ្នកគាំទ្រក្រុមសេះបង្កង Juventus រាប់រយនាក់បានចេញមកស្វាគមន៍កីឡាករ Cristiano Ronaldo នៅតាមផ្លូវពេលដែលកីឡាករឆ្នើម ដែលផ្ទេរមកពី Real Madrid ក្នុងតម្លៃ ១០០លានផោនរូបនេះ កំពុងធ្វើដំណើរចូលទៅពិនិត្យសុខភាព នៅកីឡាករដ្ឋាន Allianz Stadium។

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះ បានធ្វើដំណើរតាមរយៈយន្ដហោះផ្ទាល់ខ្លួន មកកាន់ទីក្រុង Turin ប្រទេសអ៊ីតាលី កាលពីល្ងាចថ្ងៃអាទិត្យ ហើយបានចូលទៅមជ្ឈមណ្ឌលសុខភាព J Medical Centre ដែលជារបស់ក្លិបស្ថិតនៅក្នុងកីឡាដ្ឋាន Allianz Stadium កាលពីព្រឹកថ្ងៃចន្ទនេះ។

គាត់ក៏បានចុះហត្ថលេខាលើអាវអ្នកគាំទ្រដែលស្រែកឈ្មោះ CR7 ផងដែរ ខណៈគេកំពុងដើរចូលមជ្ឈមណ្ឌលសុខភាព។ នៅពេលដែល Ronaldo បានពិនិត្យសុខភាពរួចរាល់ហើយ ក្លឹបនឹងប្រកាសតែងតាំងជាផ្លូវការនៅល្ងាចថ្ងៃដដែលផងដែរ៕

ប្រភព៖ Daily Mail

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here