ចំណែក

ក្រុមជម្រើសជាតិអាហ្សង់ទីន មិនជោគជ័យនោះទេ នៅការប្រកួត World Cup នៅប្រទេសរុស្ស៊ី ដោយសារការប្រកួតលើកដំបូងរបស់ពូកគេបានត្រឹមតែស្មើរ 1-1 ជាមួយជម្រើសជាតិអ៊ីស្លង់ បន្ទាប់មកប្រកួតលើកទី២ ក្រុមអាហ្សង់ទីនបានចាញ់ជម្រើសជាតិក្រូអ៉ាត យ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល 3-0 ដែលធ្វើឲ្យអាហ្សង់ទីនមានភាគរយខ្ពស់ក្នុងការធ្លាក់នៅវគ្គចែកពូលនេះ។

ថ្មីៗនេះត្រូវបានគេរាយការណ៍ថា កីឡាករឆ្នើមៗមួយចំនួនធំ អាចនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយបញ្ចប់ World Cup ដូចជា

កីឡាករ Javier Mascherano គឺជាកីឡាករដែលមានបទពិសោធន៍ច្រើនជាងគេបំផុតដោយលេងឲ្យអាហ្សង់ទីន ១៤៥ប្រកួតក្នុងរយៈពេល១៥ឆ្នាំមក។

កីឡាករ Angel Di Maria ត្រូវបានគេរាយការណ៍ថា នឹងឈប់ពីក្រុមជម្រើសជាតិ បន្ទាប់ពីលេងឲ្យអាហ្សង់ទីនបាន ៩៣ប្រកួត។

កីឡាករ Sergio Aguero ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេលំដាប់ទី៣ ឲ្យអាហ្សង់ទីនក៏ត្រូវបានគេរាយការណ៍ថា នឹងឈប់ពីជម្រើសជាតិដូច Mascherano និង Di Maria ផងដែរ។

កីឡាករខ្សែការពាររបស់ក្លឹបបិសាចក្រហម Marcos Rojo, កីឡាករ Ever Benega និងកីឡាករខ្សែបម្រើរបស់ក្រុម AC Milan គឺ Lucas Biglia ។

ចំណែកកីឡាករខ្សែប្រយុទ្ធឆ្នើម២នាក់ផ្សេងទៀតក៏កំពុងតែធ្វើការពិចារណាផងដែរគឺ កីឡាករ Messi ដោយលេងឲ្យជម្រើសជាតិអាហ្សង់ទីនបាន ១២៦ប្រកួត និង Gonzalo Higuain ដែលកីឡាករទាំង២នាក់នេះបានបរាជ័យក្នុងការជួយក្រុមអាហ្សង់ទីនទាំងនៅ World Cup និង ការប្រកួតផ្ដាច់ព្រ័ត្រពាន Copa America កាលពីឆ្នាំ២០១៦។

ប្រភព៖ Dream Team FC

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here