ចំណែក

គ្រូបង្វឹកជម្រើសជាតិអាឡឺម៉ង់លោក Joachim Loew និយាយថាអ្នកចាំទី Manuel Neuer កំពុងតែពង្រឹងទំនុកចិត្តសម្រាប់ព្រឹត្តិការណ៏ World Cup ខណៈប្រទេសអាឡឺម៉ង់ត្រូវប៉ះប្រទេសម៉ិកស៊ិកក្នុងការប្រកួតដំបូងរបស់ខ្លួន បើទោះជាកំពូលអ្នកចាំទីរបស់ក្រុម Bayern Munich រូបនេះមានរបួសយ៉ាងយូរមកហើយក្ដី។

កីឡាករអ្នកចាំទីរបស់ជម្រើសជាតិអាឡឺម៉ង់ Manuel Neuer គឺជាវីរៈបុរសម្នាក់ក្រោយពេលជួយក្រុមអាឡឺម៉ង់ឲ្យឈ្នះពាន World Cup 2014 ដែលបានធ្វើឡើងនៅប្រទេសប្រេស៊ីល។ លោក Joachim Loew បាននិយាយថា “គាត់បានពង្រឹងទំនុកចិត្តយ៉ាងច្រើនពេលហ្វឹកហាត់ ហើយគាត់នៅតែជា Manuel Neuer ដែលយើងធ្លាប់ស្គាល់ពីមុនមក។”

ជម្រើសជាតិអាឡឺម៉ង់នឹងត្រូវប្រកួតជាមួយជម្រើសជាតិម៉ិកស៊ិក នៅថ្ងៃអាទិត្យនេះក្នុងពាន World Cup 2018 នៅប្រទេសរុស្ស៊ី៕

ប្រភព៖ Goal

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here