ចំណែក

ហង្សក្រហម Livepool មានបំណងក្នុងការឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបជាលើកទី6នៅការប្រកួតថ្ងៃសៅរិ៍នៅពេលដែលពួកគេជួបជាមួយ Real Madrid នៅទីក្រុង Kiev។
ក្រុមរបស់លោក Jurgen Kloop បានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រក្រោយបានទម្លាក់ក្រុម Porto , Manchester City និង Roma។
Liverpool បានលក់កីឡាករឆ្នើមរបស់គេពីររូបទៅកាន់ Barcelona ដោយ Philippe Coutinho បានទៅចូលរួមជាមួយ Luis Suarez កាលពីខែមករា។


សំនួរអំពីកីឡាករទាំងពីរមុនពេលក្រុមទាំងពីរប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅថ្ងៃសៅរ៍ម្ចាស់ក្លិប Liverpool និងអ្នកជំនួញជនជាតិអាមេរិកជនជាតិអាមេរិកលោក Henry បានប្រាប់ AP “ថាពួកគេនឹងមើលថ្ងៃចុងសប្តាហ៍នេះហើយអាចលេងបាន”។
ប៉ុន្តែ ម្ចាស់ភាគហ៊ុន លោក Mike Gordon និងនាយកផ្នែកកីឡា លោក Michael Edwards និងអ្នកគ្រប់គ្នានៅក្នុងក្លឹបនឹងធ្វើការងារដ៏អស្ចារ្យក្នុងការជួយឱ្យបានល្អបំផុតពីស្ថានភាពលំបាកទាំងពីរនេះ។
គាត់បានបន្ថែមថា ” អ្នកមិនចង់ក្លាយជាផ្នែកមួយនៅទីតាំងនេះ នៅពេលកីឡាករណាមួយទៅកាន់កន្លែងផ្សេងទៀតដូចជាក្លឹបដ៏អស្ចារ្យ Barcelona ជាដើម”។

Klopp នឹង​ John Henry  

Suarez រកបាន82គ្រាប់ក្នុងការបង្ហាញខ្លួន133ប្រកួតឲ្យ Liverpool មុនពេលចូលរួមជាមួយ Barcelona កាលពីឆ្នាំ2014ក្នុងតម្លៃខ្លួន65លានផោន ហើយគាត់បានឈ្នះពាន La Liga 3ដងនិង Champion League ម្ដងនៅទីនោះ។
Coutinho សង្ឃឹមថានឹងអាចជោគជ័យដូចគាត់ដែរដែលគាត់បានចាកចេញទៅកាន់ Barcelona កាលពីខែមករាក្នុងតម្លៃខ្លួនប្រហែល140លានផោនដោយរកបាន10គ្រាប់ក្នុងការបង្ហាញខ្លួន22ប្រកួតនឹងបានឈ្នះពាន La Liga និង Copa Del Rey ជាមួយក្លឹប។


ប្រភព : metro

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here