ចំណែក

វីរបុរស​ប្រេស៊ីល​ Ronaldo បាននិយាយថា Mohamed Salah ខ្សែ​ប្រយុទ្ធ​ Liverpool មាន​ការ​លេង​ស្រដៀង​ទៅ​នឹង​ Messi ច្រើន​ជាង Cristiano Ronaldo។
អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid ថែម​ទាំង​បាន​ហៅ​ Salah ថា​ “មិន​គួរ​ឲ្យ​ជឿ” ក្រោយ​កីឡាករឆ្នើមរបស់ Liverpool រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​44គ្រាប់​នៅ​រដូវ​កាល​ដំបូង​ជាមួយ​ក្លឹប​ និង​ឈ្នះ​ស្បែក​ជើង​មាស​នៅ​ Premier League។
កីឡាករ​អេហ្ស៊ីប​នេះត្រូវ​គេ​រំពឹង​ថា​នឹង​​ធ្វើ​ជា​កីឡាករដ័សំខាន់សម្រាប់​ Liverpool ក្នុងការជួបជាមួយនឹង​ Real Madrid នៅ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League យប់​ស្អែក​នេះ។

Salah ខ្ញុំ​ពិត​ជា​ចូលចិត្ត​គាត់។ គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​ដែល​មាន​គុណភាព។ គាត់​លេង​ស្រដៀង​ Messi។​ ខ្ញុំ​ធ្លាប់​ឭ​ Salah និយាយថា​ខ្ញុំ​គឺជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​គាត់​ចាប់​ផ្ដើម​ចូលចិត្ត​លេង​បាល់ទាត់។ វា​ពិត​ជា​រឿង​គួរឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ខ្ញុំ”។
ក្រៅពីទម្រង់លេងដ៏ល្អរបស់ Salah ក្លឹប Real Madrid ក៏ជាក្លឹបមួយដែលគេរំពឹងថានឹងឈ្នះពាន Champion League 3ឆ្នាំជាប់ៗគ្នា និងជាលើកទីបួនក្នុង5ឆ្នាំចុងក្រោយ។

ប្រភព : goal

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here