ចំណែក


Henrikh Mkhitaryan ខ្សែបម្រើ Asernal មិនទាន់បានជួបនៅគ្រូបង្វឹកថ្មីរបស់ក្រុមកាំភ្លើងធំនៅឡើយទេ ក្រោយពីគាត់ត្រូវបានគេតែងតាំងកាលពីថ្ងៃពុធ។
Emery បានមកកាន់ក្លឹបក្រោយពី Aserne Wenger បានចាកចេញពីក្លឹបក្រោយចំនាយពេល22ឆ្នាំនៅ Emirarts ដោយក្នុងរដូវកាលនេះពួកគេបញ្ចប់ត្រឹមចំនាត់ថ្នាក់ទី6 និងគ្មានឈ្នះពាននៅរដូវកាលចុងក្រោយរបស់គាត់។
បន្ទាប់ពីមានសម្ពាធនៅក្នុងក្លឹបនៅពេលនេះ​ Mkhitaryan បានរំពឹងថាអតីតគ្រូបង្វឹក PSG និង Sevilla នេះនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយឲ្យក្លឹបរីកចម្រើន។

លោក Unai Emery

” ខ្ញុំមិនទាន់មានឱកាសក្នុងការជួបគាត់នៅឡើយទេ យើងមិនទាន់មានពេលទំនេរក្នុងការជជែកគ្នានៅឡើយទេ”។
” ខ្ញុំសង្ឃឹមថាគាត់នឹងនាំយកគំនិតថ្មីនិងស្មារតីថ្មីៗទៅ Arsenal ហើយខ្ញុំសង្ឃឹមថាគាត់នឹងទទួលបានជោគជ័យ។ ខ្ញុំមិននិយាយជាមួយមិត្តរួមក្រុមរបស់ខ្ញុំអំពីគាត់ទេ។ ខ្ញុំចង់ជួបគាត់”។
គ្រប់គ្នានៅក្លឹបគឺជាកីឡាករអាជីព ។ អ្នកគ្រប់គ្នាដឹងថាគាត់គួរធ្វើអ្វីហើយអ្វីដែលគាត់ត្រូវធ្វើ។
Mkhitaryan មិនមានភាពស្រពិចស្រពិលទេដែលការបញ្ចប់ត្រឹមលំដាប់ទី 6 គឺវាល្អ ហើយគាត់រំពឹងថានឹងវិលត្រឡប់មកកាន់ Champions League នៅរដូវកាលក្រោយ។

​​ យើងចង់ធ្វើវាហើយយើងបានប្រយុទ្ធសម្រាប់វាប៉ុន្តែអ្វីគ្រប់យ៉ាងអាចកើតមានឡើងនៅក្នុងបាល់ទាត់ដូច្នេះយើងគួរតែផ្តោតលើរដូវកាលក្រោយហើយត្រលប់ទៅក្របខ័ណ្ឌ Champions League ក្នុងរយៈពេលពីរឆ្នាំ​ ។
កីឡាករអាមេនីក៏បានសារភាពដែរថាគាត់នឹងសប្បាយរីករាយចំពោះលោក Wenger ក្នុងការបន្តដឹកនាំ បើទោះបីជាអ្នកចាត់ការសញ្ជាតិបារាំងនេះបរាជ័យក្នុងការឡើងទៅលេងនៅពានរង្វាន់អ៊ឺរ៉ុបក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាក៏ដោយ។
មិនត្រឹមតែកីឡាករទេប៉ុន្តែបុគ្គលិកទាំងអស់មានអារម្មណ៍សោកស្ដាយ”។ វាមិនងាយស្រួលនោះទេក្នុងការការទទួលយកបាននូវការចាកចេញរបស់បុរសម្នាក់ដែលគ្រប់គ្រងក្រុមនេះអស់រយៈពេល 22 ឆ្នាំមកហើយ។

ប្រភព : metro

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here