ចំណែក

Manchester United បានបញ្ចប់រដូវកាលដោយការខកចិត្ត ដោយការពីសប្ដាហ៍មុនពួកគេបានចាញ់​ Chelsea 1:0កាលពីសប្ដាហ៍មុនក្នុងវគ្គផ្ដាច់ព្រ័ត្រពាន FA Cup។
ជាមួយនឹង Romelu Lukaku នៅតែមានបញ្ហាជាមួយកជើងរបស់គាត់លោក Mourinho បានដាក់ Rashford បៅជម្រើសដំបូងប៉ុន្តែគាត់ធ្វើមិនបានល្អនិងត្រូវបានដូរចេញវិញពេលការប្រកួតនៅសល់ 20នាទីចុងក្រោយ។

លោក Ian Wright 

Rashford បង្ហាញខ្លួនបាន50ប្រកួតឲ្យ Manchester United ក្នុងរដូវកាលនេះ ហើយបាត់បង់ជម្រើស11នាក់ក្រោយការមកដល់របស់ Lukaku និង Alexis Sanchez។

Wright បានប្រាប់ថា ” ការពី18ខែមុនអ្នកអាចដាក់គាត់លេងពេលជួប Real Madrid រឺក៏ Barcelona បាន ដោយគាត់លេងបានយ៉ាងល្អគ្មានភាពភ័យខ្លាចនៅលើទីលាន”។
Wright ដែលជាអតីតកីឡាករ Asernal និងជម្រើសជាតិអង់គ្លេសកំពុងតែព្រួយបារម្ភពីទំនាក់ទំនងរវាង Mourinho ជាមួយ Pogba និង Shaw ។

Pogba ដែលជាកីឡាករថ្លៃបំផុតរបស់ Manchester United បានធ្លាក់ទម្រង់យ៉ាងខ្លាំងនៅ Primer League និង Champion League ក្នុងរដូវកាលនេះ ខណៈដែលលោក Mourinho បានរិះគន់លើ Shaw ជាញញឹកញាប់។
ក្រុមរបស់លោក Mourinho បញ្ចប់ត្រឹមចំនាត់ថ្នាក់លេខពីរនៅ Primer League ប៉ុន្តែការផ្លាស់ប្ដូរនៅរបៀបលេងបានធ្វើឲ្យអ្នកគាំទ្រនៅ Old Trafford មានការខកចិត្តយ៉ាងខ្លាំង។​
​ Wright បាននិយាយថា ” អ្នកគាំទ្ររបស់ក្រុម United នឹងទទួលយកការបរាជ័យប្រសិនបើក្រុមនេះបានចុះចាញ់ការប្រយុទ្ធនិងការកំសាន្តរបស់ពួកគេ។ ឥឡូវនេះពួកគេមិនឃើញរឿងអ្វីនោះទេ”។


ប្រភព : metro

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here