ចំណែក

លោក Zinedine Zidane នឹងមិននិយាយអំពីការផ្លាស់ប្តូរកីឡាករ Cristiano Ronaldo សម្រាប់ Mohamed Salah ទេថ្វីបើចុងក្រោយនេះរូបគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរនៅរដូវក្តៅទៅកាន់ Real Madrid ។
អតីតជ័យលាភី Wolrd Cup នេះកំពុងតែស្វែងរកឱកាសក្នុងឈ្នះពាន Champion League បីឆ្នាំជាប់ៗគ្នា ដែលពួកគេនឹងត្រូវជួបជាមួយក្រុម Liverpool របស់លោក Jurgen Kloop។

ក្រុមទាំងពីរនេះនឹងត្រូវប្រកួតនៅថ្ងៃសៅរិ៍ក្នុងទីក្រុង Kiev ដែលកីឡាករល្អបំផុតនៅលើលោកនឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ។
Salah កំពុងតែធ្វើបានយ៉ាងល្អនៅក្រុមថ្មីរបស់គេនៅ Primer League ដោយរកបាន43គ្រាប់ឲ្យ Liverpool នៅរដូវកាលនេះ។
Ronaldo ដែលឈ្នះពាន Ballon D’or 5 សម័យ គាត់រកបាន41គ្រាប់ រួមបញ្ចូលទាំង15គ្រាប់នៅ Champion League។

ទោះបីជាគាត់មានអាយុ33ឆ្នាំក៏គាត់នៅតែមានទេព្យកោសល្យដ៏ល្អនៅ Real Madrid ហើយលោក Zidane បាននិយាយថា គាត់នឹងមិនឲ្យកីឡាករព័រទុយហ្គាលនេះចាកចេញក្នុងការផ្លាស់ប្ដូរជាមួយកីឡាករអេហ្សីបនោះទេ។
នៅពេលដែលគេសួរពីការដោះដូរ Ronaldo ជាមួយ Salah គាត់បានឆ្លើយទៅវិញថា ” ទេខ្ញុំមាន Cristiano ហើយខ្ញុំកំពុងនិយាយពីកីឡាកររបស់ខ្ញុំ”។
Kloop បាននិយាយថា ” ខ្ញុំមិនបានប្រាប់ពីដៃគូរបស់យើងបានទេ ខ្ញុំមិនដឹងថាពួកគេជានណានោះទេ”។


ប្រភព : metro

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here