ចំណែក

ការអវត្តមានរបស់ខ្សែប្រយុទ្ធ Alvaro Morata គឺជាប្រធានបទដ៏សំខាន់មួយបន្ទាប់លោក Julen Lopetegui បានប្រកាសពីឈ្មោះកីឡាករក្រុមជម្រើសជាតិអេស្ប៉ាញក្នុងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការប្រកួត World Cup ប៉ុន្តែវាមិនមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់អតីតខ្សែបម្រើក្លឹប Real Madrid លោក Michel ឡើយ។

  គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាយ

” ខ្ញុំមិនដឹងថាហេតុអ្វីបានជារូបគេចាកចេញទេបើគាត់ចង់លេងឱ្យច្រើនជាងនេះបើសិនជាគាត់ចង់បានកុងត្រាល្អប្រសើរជាងមុនហើយព្រោះតែគាត់ចង់លេងក្នុងលីកអង់គ្លេស”។
“នៅចុងបញ្ចប់គាត់ស្ថិតក្នុងស្ថានភាពស្រដៀងគ្នាទៅនឹងពេលដែលគាត់នៅ Real Madrid គាត់នឹងដឹងដោយផ្ទាល់ពីមូលហេតុដែលគាត់សម្រេចចិត្ត។


ខ្ញុំជាអ្នកដែលគិតថាប្រសិនបើអ្នកនៅ Real Madrid រឿងដែលល្អបំផុតគឺមិនចាកចេញទេតែខ្ញុំមិនដឹងថាអ្វីដែលគាត់គិតបែបនេះនោះទេ”។
ក្នុងជំនួបរវាង Real Madrid និង Liverpool នៅទីក្រុង Kievក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champion League គាត់បាននិយាយថា” យើងត្រូវមានការគោរពចំពោះដៃគូរបស់យើង ព្រោះពួកគេពិតជាល្អ ខ្ញុំគិតថាពួកគេគឺរឹងមាំ ប៉ុន្តែនៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Real Madrid នៅតែជាក្រុមដែលសង្ឃឹមច្រើនជាងគេ”។

លោក Michel

បុរសវ័យ 55 ឆ្នាំរូបនេះក៏ចង់បង្ហាញការគោរពចំពោះកីឡាករ Xabi Prieto, Fernando Torres និង Andres Iniesta ផងដែរបន្ទាប់ពីពួកគេបានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយនៅ La Liga កាលពីចុងសប្តាហ៍នេះ។
” ទីបំផុតអតីតកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះបានឆ្លុះបញ្ចាំងពីពេលវេលារបស់គាត់ជាមួយក្រុម Malaga ជាកន្លែងដែលគាត់បានចំណាយពេល 9 ខែមុនពេលក្រុមនេះត្រូវបានកាត់ចេញក្រោយពីគាត់ចាកចេញពីពាក់កណ្តាលរដូវកាល។


ទីបំផុតអតីតកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះបានឆ្លុះបញ្ចាំងពីពេលវេលារបស់គាត់ជាមួយក្រុម Malaga ជាកន្លែងដែលគាត់បានចំណាយពេល 9 ខែមុនពេលក្រុមនេះត្រូវបានកាត់ចេញក្រោយពីគាត់ចាកចេញពីពាក់កណ្តាលរដូវកាល។
​ រឿងតែមួយគត់ដែលខ្ញុំប្រាថ្នាចង់បានគឺថាពួកគេឡើងមកកាន់ La Liga វិញនភពេលឆាប់ៗខាងមុខនេះ ពួកគេមិនសាកសមនឹងទៅលេងនៅ Segunda Division នោះទេ”។
Michel មិនទាន់មានការងារណាធ្វើនៅឡើយទេក្រោយពេលដែលគាត់បានចាកចេញពី Malaga កាលពីខែមករា។


ប្រភព : marca

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here