ចំណែក

 

1. អ្នកចាំទី Keylor Navas (Real Madrid)

អ្នកចាំទីសញ្ជាតិកូស្ដារីកានេះនៅតែជាដៃទីមួយនឹងជាកីឡាករសំខាន់របស់ Real Madrid ទោះជាធ្វើមិនសូវបានល្អពេលជួប Juventus និង Bayern Munich​ ក៏នៅតែមានបទពិសោធន៍ច្រើនជាង Loris Karius ផងដែរ។

2. ខ្សែការពារស្លាបស្ដាំ: Dani Carvajal (Real Madrid)

ទោះបីជា Trent Alexander-Arnold ជាប់ជម្រើសដំបូងនៅ Liverpool ក៏គាត់នៅតែមិនមានសមត្ថភាពនិងបទពិសោធន៍ដូច Carvajal របស់ Real Madrid នៅស្លាបខាងស្ដាំនោះទេ។

3. ខ្សែការពារស្លាបឆ្វេង : Marcelo (Real Madrid)

ខ្សែការពារប្រេសុីលនេះបានជួយក្លឹបឲ្យបានជោគជ័យក្នុងការឈ្នះពានរង្វាន់ជាច្រើន គាត់ត្រូវបានគេជ្រើសរើសជំនួស​ Andrew Robertson ដែលធ្វើបានល្អនៅ Anfield។

4. ខ្សែការពារកណ្ដាល : Sergio Ramos (Real Madrid)

ខ្សែការពារអេស្ប៉ាញនេះបានជួយក្លឹបជាច្រើនជាពិសេសក្នុងការរកបានគ្រាប់បាល់ពេលជួប Atletico Madrid ។

5. ខ្សែការពារកណ្ដាល : Virgil van Dijk (Liverpool)

Liverpool ធ្វើបានយ៉ាងល្អក្នុងការនាំយកខ្សែការពារហូឡង់នេះមកកាន់ Anfield។ Van Dijk បានផ្ទេរពី Southampton កាលពីខែមករានឹងលេងក្នុងជម្រើសនៅពាក់កណ្ដាលរដូវកាល។

6. ខ្សែបម្រើកណ្ដាល : Toni Kroos (Real Madrid)

ខ្សែបម្រើដ៏រឹងមាំរបស់អាល្លឺម៉ង់នេះក្លាយជាកីឡាករដ៏សំខាន់របស់ Real Madrid ក្រោយផ្ទេរពី Bayern Munich នឹងជាដៃគូល្អជាមួយនឹង Cristiano Ronaldo។

7. ខ្សែបម្រើកណ្ដាល : James Milner (Liverpool)

វាគឺជារដូវកាលដ៏ល្អបំផុតរបស់ Milner ក្នុងអាជីពជាកីឡាករបាល់ទាត់រយៈពេល16ឆ្នាំ។ ពីខ្សែប្រយុទ្ធស្លាប ទៅជាខ្សែការពារហើយឥលូវនេះជាខ្សែបម្រើកណ្ដាល គាត់គឺជាកីឡាករដ៏សំខាន់របស់លោក Jurgen Klopp។

8. ខ្សែបម្រើកណ្ដាល : Luka Modric (Real Madrid)

ប្រធានក្រុមក្រូអាតនេះមានតួនាទីយ៉ាងសំខាន់នៅក្នុងក្រុម Real Madrid ហើយជាខ្សែបម្រើដ៏ល្អម្នាក់នៅក្នុងក្រុម។

9. ខ្សែប្រយុទ្ធស្លាបស្ដាំ : Mohamed Salah (Liverpool)

ម្ចាស់ស្បែកជើងមាស និងជាកីឡាករល្អប្រចាំឆ្នាំនៅ Primer League ក្នុងរដូវកាលនេះ Salah បានជួយ Liverpool ជាច្រើនជាពិសេសបានជួយក្លឹបទទួលបានជោគជ័យជាច្រើន។

10. ខ្សែប្រយុទ្ធស្លាបឆ្វេង : Cristiano Ronaldo (Real Madrid)

កីឡាករដែលរកបានគ្រាប់បាល់បានច្រើនជាងគេនៅ Champion League នេះជាកីឡាករដ៏សំខាន់ដោយគាត់រកបាន4គ្រាប់ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ5ដង។

11. ខ្សែប្រយុទ្ធកណ្ដាល : Roberto Firmino (Liverpool)

ការរកបានគ្រាប់និងការបញ្ជូនបាល់របស់គាត់បានរួមចំនែកជោគជ័យយ៉ាងច្រើននៅ Liverpool។ Firmino រកបាន27គ្រាប់នៅរដូវកាលនេះហើយជាដៃគូយ៉ាងល្អជាមួយនឹង Salah និង Sadio Mane។

ប្រភព : sportskeeda

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here