ចំណែក


Chelsea បានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Robert Leawandowski ខណៈដែលពួកគេត្រូវប្រជែងជាមួយ Real Madrid ។
Real Madrid បានច្រានចោលនៅការចង់បាន Lewandoski ក្រោយពេលខ្សែប្រយុទ្ធ Karim Benzema ធ្វើបានល្អក្នុងការជួបគ្នាទាំងពីរជើង។

នោះមានន័យថា Chelsea អាចនឹងមានឱកាសច្រើនក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញនេះមកកាន់ Primer League។
Lewandowski រកបាន29គ្រាប់នៅក្នុងលីកនៅរដូវកាលនេះជាមួយនឹងការឈ្នះពានស្បែកជើងមាសនិងរកបាន180គ្រាប់ក្នុងការបង្ហាញខ្លួន257ប្រកួតនៅ Bundesliga។


Chelsea ចង់លក់ Alvaro Morata ចេញក្រោយពេលខ្សែប្រយុទ្ធនេះធ្វើមិនបានល្អនៅរដូវកាលនេះនៅ Stamford Birdge ខណៈដែល Lewandowski គឺជាជម្រើសដ៏ល្អ។
Lewndowski បាននិយាយជាមួយភ្នាក់ងាររបស់គាត់លោក Pini Zahavi ក្នុងការឲ្យគាត់ស្វែងរកក្លឹបថ្មីឲ្យ។
Bayern Munich អាចនឹងដាក់តម្លៃខ្លួនខ្សែប្រយុទ្ធវ័យ29ឆ្នាំនេះប្រហែល80លានផោន។

ប្រភព: metro

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here