ចំណែក

 

Salah បានបំបែកកំនត់ត្រានៅ Liverpool ក្រោយពីរកបាន43គ្រាប់ក្នុងគ្រប់ការប្រកួតឲ្យក្លឹបនឹងបានឈ្នះពានរង្វាន់សំខាន់ៗពីរនៅចុងរដូវកាលនេះកាលពីល្ងាចថ្ងៃព្រហស្បត្តិ។
Salah បាននិយាយថា​ ” យើងមានរដូវកាលដ៏អស្ចារ្យ យើងបានមកដល់វគ្គផ្ដាច់ព្រ័ត្រពាន Champion League នៅរដូវកាលនេះ វាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ វាគឺជាឆ្នាំដំបូងរបស់ខ្ញុំជាមួយក្លឹបវាគឺដូចគ្នាសម្រាប់កីឡាករផ្សេងទៀត”។


Salah បានឈ្នះពាន Football Writers’ Association Of The Year កាលពីយប់ថ្ងៃព្រហស្បត្តិ ហើយកីឡាករអេហ្សីបរូបនេះបានអរគុណទៅដល់មិត្តរួមក្រុមដែលបានជួយសហការជាមួយគាត់។


” ខ្ញុំពិតជារីករាយណាស់ដែលបានឈ្នពានរង្វាន់នេះ ខ្ញុំធ្វើបានល្អនៅរដូវកាលនេះ ប៉ុន្តែបើគ្មានការជួយពីមិត្តរួមក្រុមទេ វាពិតជាពិបាកណាស់”។
” យើងទាំងអស់គ្នាបានជួយគ្នាទៅវិញទៅមក។ យើងជាក្រុមដែលបានប្រយុទ្ធតស៊ូជារៀងរាល់ថ្ងៃ ខ្ញុំប្រឹងប្រែងក្នុងការជួយក្រុមរបស់ខ្ញុំ ឥលូវនេះខ្ញុំចង់បញ្ចប់រដូវកាលជាមួយនឹងលទ្ធផលដ៏ល្អមួយ”។

   

ប្រភព : metro

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here