ចំណែក

Ozil បានអវត្តមាននៅពេលដែល Asernal បានយកឈ្នះ5:0លើ Burnley កាលពីថ្ងៃអាទិត្យដោយសារមានបញ្ហារបួស ខណៈដែលលោក Wenger មិនរំពឹងថា Ozil នឹងបានលេងនោះទេនៅរដូវកាលនេះ។​

​​

ពួកគេកំពុងតែសង្ស័យថា Ozil ដែលមានប្រាក់ចំនូលច្រើនជាងគេនៅក្លឹបនេះកំពុងតែត្រូវបានព្យាបាលរបួស នឹងអនុញ្ញាតឲ្យគាត់ជ្រើសរើសនៅការប្រកួតដែលគាត់ចង់លេង។

សមាជិកជាច្រើនបានមកចូលរួម ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើរនោះគឺ Ozil គាត់មិនបានមកហ្វឹកហាត់សម្រាប់ជំនួបប្រកួតជាមួយ Burnley ពិសេសមិនមានបញ្ហារបួសក្រោយពីការបរាជ័យកាលពីថ្ងៃព្រហស្បតិ៍នៅលើទឹកដី Atletico Madrid ក្នុងក្របខ័ណ្ឌ Europa League ។
Ozil បានខកខានការប្រកួតជាច្រើននៅរដូវកាលនេះ គាត់បង្ហាញខ្លួនបានតែ33ប្រកួតប៉ុណ្ណោះក្នុង60ប្រកួតរបស់ Asernal នៅរដូវកាលនេះបើសិនជាគាត់មិនបានលេងពេលជួបជាមួយ Leicester និង Huddersfield ។


បើទោះបីជាមិនមានវត្តមាននៅថ្ងៃអាទិត្យ Ozil បានចូលរួមនៅ Emirates សម្រាប់ការលេងនៅផ្ទះចុងក្រោយរបស់លោក Wenger ហើយគាត់បាននិយាយថាគាត់នឹងយកឈ្នះបញ្ហារបួសខ្នងរបស់គាត់ក្នុងពេលវេលាសម្រាប់ការប្រកួត World Cup ។

Ozil បានបង្ហោះលើ Instagram ថា ” វាពិតជាមិនល្អទេដែលខ្ញុំបានអវត្តមានការប្រកួតពីម្សិលមិញជាមួយនឹងបញ្ហារបួសខ្នង ប៉ុន្តែខ្ញុំត្រូវការពេលខ្លះដើម្បីព្យាបាលរបួសដើម្បីលេង World Cup”

 

ប្រភព : metro

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here