ចំណែក

 

បន្ទាប់ពីបានយកឈ្នះ Liverpool 1:0កាលពីថ្ងៃអាទិត្យដោយការតែតបញ្ចូលទីរបស់ Giroud បានធ្វើឲ្យ Chelsea ឈរនៅលេខ5ដោយតាមពីក្រោយក្រុម Top 4 ពីរពិន្ទុ ខណៈដែលពួកគេនៅសល់ពីរប្រកួតក្នុងដៃ។       Giroud ក៏រកបានគ្រាប់បាល់ជួយឲ្យ Chelsea កក់កៅអីវគ្គផ្ដាច់ព្រ័ត្រពាន FA Cup ។” ខ្ញុំសង្ឃឹមថាខ្ញុំនឹងក្លាយជាកីឡាករម្នាក់សម្រាប់ជួយឲ្យ Chelsea ប្រជែងក្នុងការលេងនៅ Champion League នៅរដូវកាលក្រោយ”។


” យើងចាំបាច់ត្រូវតែផ្ដល់នៅអ្វីៗទាំងអស់ក្នុងការរង់ចាំទទួលយកលទ្ធផលផ្សេងទៀត។ ខ្ញុំជឿជាក់ព្រោះបើសិនជាយើងលេងដោយការបែបនេះយើងនឹងទទួលបានលទ្ធផលល្អមួយ”។


Giroud បាននិយាយថា ” ខ្ញុំបានទទួលនៅភាពកក់ក្ដៅពីក្លឹបនៅពេលខ្ញុំបានមកដល់ដំបូង។ វាដូចជាផ្ទះរបស់ខ្ញុំអញ្ចឹង ដូចខ្ញុំធ្លាប់បាននៅទីនេះពីរបីឆ្នាំអញ្ចឹង ដូចនេះវាពិតជាសខាន់ណាស់សម្រាប់ខ្ញុំ”។

” ខ្ញុំគិតថានៅពេលដែលអ្នកបានទទួលនូវអ្វីទាំងអស់នៅលើទីលាន នៅពេលដែលយើងធ្វើបានល្អនោះយើងនឹងទទួលបានការគាំទ្រពីអ្នកគាំទ្ររបស់យើង”។

 

ប្រភព : sportskeeda

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here