ចំណែក

5. Marco van Ginkel

Marco van Ginkel នៅតែជាកីឡាកររបស់ Chelsea ទោះបីជាពេលនេះគេកំពុងតែត្រូវបាន PSV ខ្ចីជើងនៅរដូវកាលនេះហើយកំពុងតែឡើងជើងយ៉ាងខ្លាំង។ គាត់រកបាន27គ្រាប់ក្នុង52ប្រកួតក្នុងលីគឲ្យ PSV។ គាត់អាចនឹងចាប់ដៃគូជាមួយ N’Golo Kante នៅតំបន់បម្រើការពារ។ Van Ginkel ទើបតែមានអាយុ25ឆ្នាំហើយគេអាចនឹងមកជំនួសកន្លែង Cesc Fabregas។ Van Ginkel ក៏មានសមត្ថភាពល្អជាង Tiemoue Bakayoko ហយលោក Conte គួរតែផ្ដល់ឱកាសដល់គាត់។

4. Kurt Zouma

Conte មិនទាន់បានទិញកីឡាកររូបណានោះទេនៅរដូវក្ដៅ ខណៈដែល Kurt Zouma អាចជាគោលដៅរបស់ក្លឹប។ Stock City កំពុងតែស្ថិតក្នុងតំបន់ដែលត្រូវកាត់ចោល ប៉ុន្តែ Zouma បានបង្ហាញពីទម្រង់ការពារបានយ៉ាងល្អ។ ខ្សែការពារកណ្ដាលនេះមានកុងត្រា5ឆ្នាំជាមួយ Chelsea គាត់នឹងអាចមកចាប់ដៃគូនៅតំបន់ការពារជាមួយ Christensen និង Azpilicueta។

​ 3. Kenedy

Chelsea បានដឹងពីទេព្យកោសល្យរបស់ Kenedy ខណៈដែលពួកគេមិនបានលក់គាត់រឺបណ្ដេញគាត់ចេញពីក្លឹបនោះទេ។ Eden Hazard ចូលចិត្តលេងនៅតំបន់កណ្ដាល ហើយ Conte អាចនឹងដាក់គាត់ឲ្យលេងនៅទីនោះ។ Kenedy អាចលេងនៅខ្សែប្រយុទ្ធស្លាបខាងឆ្វេងនឹងមានឱកាសច្រើនក្នុងចែកបាល់ឲ្យមិត្តរួមក្រុមរបស់គាត់។ Kenedy មានការចាប់អារម្មណ៍ពី Newcastl United មុននឹងទៅកាន់ Magpies។

2. Ruben Loftus-Cheek

នៅពេលដែល Conte មកដល់គាត់បានដាក់ឲ្យ Ruben Loftus-Cheek លេងជាខ្សែប្រយុទ្ធ។ ប៉ុន្តែគាត់ចូលចិត្តនៅការលេងនៅតំបន់បម្រើ។ កីឡាករអង់គ្លេសនេះកំពុងតែធ្វើបានយ៉ាងល្អនៅ Crystal Palace ក្នុងរដូវកាលនេះ។ Chelsea កំពុងតែចង់បានកីឡាករបែបនេះខណៈដែល Cesc Fabregas មានអាយុ30ឆ្នាំមកហើយ កីឡាករវ័យ22ឆ្នាំនេះអាចនឹងជាកីឡាករក្នុងការជំនួស Fabregas ជាមួយនឹង Marco van Ginkel នៅក្នុងបញ្ជីកីឡាកររបស់ Chelsea។

1. Charly Musonda

Charly Musonda គឺជាកីឡាករម្នាក់ក្នុងចំនោមខ្សែប្រយុទ្ធស្លាបក្នុងប្រវត្តិសាស្រ្តរបស់ Chelsea។ កីឡាករប៊ែលហ្សិកវ័យក្មេងនេះមានកម្លាំងជំនាញជាមួយនឹងទេព្យកោសល្យនិងល្បឿនក្នុងការបង្កើតឱកាស។ Chelsea មិនអាចពឹងលើ Willian យូរនោះទេពួកគេអាចនឹងផ្ដល់ឱកាសដល់ Musonda នៅក្នុងជម្រើស11នាក់។

ប្រភព :: .sportskeeda

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here