ចំណែក

យុវជន Miguel Baeza បានមកចូលរួមហ្វឹកហាត់ជាមួយជម្រើសដំបូងរបស់ Real Madrid កាលពីថ្ងៃចន្ទ បន្ទាប់ពីលោក Zinedine Zidane បានកោះហៅកីឡាករវ័យ១៨ឆ្នាំរូបនេះ មកកាន់ឈុតធំ។

ខ្សែប្រយុទ្ធស្លាបឆ្វេង ដែលអាចលេងបាននៅតំបន់កណ្ដាលបាននេះ ត្រូវបានជាប់ជម្រើសជាតិអេស្ប៉ាញ U19ឆ្នាំ និងធ្លាប់បានលេងក្នុងឈុត U16ឆ្នាំ និងU17ឆ្នាំ។ រូបគេធ្វើបានយ៉ាងល្អ ជាមួយក្រុមឈុតយុវជន ចាប់តាំងពីគេបានមកចូលរួមជាមួយក្លឹបកាលពីអាយុ ៦ឆ្នាំ។

កាលពីឆ្នាំមុន Baeza ត្រូវបានជ្រើសរើសជាកីឡាករល្អបំផុត ប្រចាំពានរង្វាន់ Al Kass។ រូបគេមានកម្លាំងខ្លាំងលើជើងឆ្វេង ដែលបានជួយឲ្យគាត់រកគ្រាប់បាល់បានច្រើន ហើយគាត់មានជំនាញខាងទាត់បាល់ហ្វ្រីឃីកផងដែរ។ វាមិនមែនជាលើកទីមួយនោះទេ ដែលកីឡាកររូបនេះ មកលេងនៅឈុតធំ ដោយគាត់ធ្លាប់បានមកលេងនៅពេលដែលពេលក្លឹបសម្រាក។


​​
កាលពីថ្ងៃចន្ទ គេបានឃើញ Baeza បានហ្វឹកហាត់ជាមួយនឹង Marcos Llorente, Achraf Hakimi, Karim Benzema, Luka Modric និង Kiko Casilla៕

ប្រភព៖ Marca

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here