ចំណែក
Soccer Football - Champions League Quarter Final First Leg - Juventus vs Real Madrid - Allianz Stadium, Turin, Italy - April 3, 2018 Real Madrid's Cristiano Ronaldo celebrates scoring their second goal REUTERS/Massimo Pinca

Wayne Rooney បានលើកឡើងថាការគ្រាប់បាល់របស់គាត់ជាមួយ Manchester City កាលពីឆ្នាំ2011គឺវាល្អជាងគ្រាប់បាល់របស់ Cristiano Ronaldo ពេលស៊ុតចូល Juventus។
Ronaldo ធ្វើបានយ៉ាងល្អនៅ Turin ហើយគ្រាប់បាល់របស់គាត់ត្រូវបានគេយកទៅប្រៀបធៀបជាមួយ Wayne Rooney ក្នុងការប្រកួត​ Manchester Derby នៅ Old Trafford។

Rio Ferdinand ដែលធ្លាប់បានលេងជាមួយ​ Rooney និង Ronaldo កាលនៅ Manchester United បាននិយាយថាគ្រាប់បាល់របស់កីឡាករព័រទុយហ្គាលគឺល្អជាង។
ក្នុងសន្និសិទ្ធក្នុងការចាប់ឆ្នោតពានរង្វាន់ Under-17 European Championship នៅខែក្រោយ Rooney បានបង្ហាញពីអ្វីដែលគាត់បានលើកឡើងជាមួយនឹងការឆ្លើយតបទៅកាន់សម្ដីរបស់ Ferdinand។

Rooney បាននិយាយថា ” ខ្ញុំបានផ្ញើសារទៅកាន់ Rio ហើយខ្ញុំបានគិតថាវាប្រាកដណាស់ព្រោះវាពិតជាពិបាកក្នុងប្រើតិចនិករបស់អ្នក”។
Ronaldo បានអរគុណទៅកាន់អ្នកគាំទ្ររបស់ Juventus ដែលបានឈរហើយបង្ហាញពីការសរសើរទៅដល់រូបគេបន្ទាប់ពីគាត់រកបានគ្រាប់បាល់ជួយឲ្យ Real Madrid ឈ្នះ3:0លើ Juventus។

” ខ្ញុំពិតជារីករាយខ្លាំងណាស់ នៅពេលដែលខ្ញុំនៅក្មេងខ្ញុំពិតជាស្រលាញ់ Juventus ណាស់ហើយជាការពិតអ្នកគាំទ្រពិតជាធ្វើឲ្យខ្ញុំមានការចងចាំដ៏អស្ចារ្យ”។

ប្រភព :: metro

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here