ចំណែក

Zlatan Ibrahimovic បានមានការភ្ញាក់ផ្អើរយ៉ាងខ្លាំងក្រោយពេលមានអ្នកអបអរសាទរយ៉ាងច្រើនទៅលើគ្រាប់បាល់របស់ Cristiano Ronaldo ពេលជួបជាមួួយនឹង Juventus។
Ronaldo បានស៊ុតគ្រាប់បាល់ឲ្យ Real Madrid នាំមុខមុននៅវគ្គ8ក្រុមចុងក្រោយនៃពាន Champion League កាលពីថ្ងៃអង្គារក្នុងតង់ទីមួយ។
ម្ចាស់ពាន Ballon D’or 5សម័យនេះបានស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អហើយបានទទួលការអបអរសាទរ ពីអ្នកគាំទ្ររបស់ Juventus ជាមួយនឹងអ្នកគាំទ្ររបស់ Real Madrid។

Marcelo បានរកគ្រាប់បាល់ទីបីឲ្យ Real Madrid យកឈ្នះ3:0លើ Juventus ក្រោយពេល Cristiano Ronaldo រកបានគ្រាប់បាល់ល្អៗពីរគ្រាប់។
ប៉ុន្តែ Zlatan បានប្រាប់ថា ” វាពិតជាគ្រាប់បាល់ដ៏ល្អ​ ប៉ុន្តែគាត់គួរតែព្យាយាមឲ្យបានល្អក្នុងស៊ុតបាល់ពីចម្ងាយ40ម៉ែត្រ”។ Ibrahimovic បានរកបានគ្រាប់បាល់ពីចម្ងាយបានយ៉ាងល្អក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ LA Galaxy ដោយរកបានពីរគ្រាប់ជួយឲ្យក្លឹបយកឈ្នះដោយការវាយបកតាមពីក្រោយ។

គាត់ក៏ស៊ុតបាល់ពីចម្ងាយបានយ៉ាងល្អនៅពេលស៊ុយអែតជួបជាមួយនឹងអង់គ្លេស។
Zlatan រកបាន4គ្រាប់នៅពេលដែលស៊ុយអែតបានយកឈ្នះ4:2លើអង់គ្លេសនៅ Stockholm។
ខណៈដែល Rooney រកបានគ្រាប់បាល់ដូច Ronaldo ដែលនៅពេលដែល Manchester United បានយកឈ្នះ2:1លើ Manchester City កាលពីឆ្នាំ2011។ ប៉ុន្តែ Rio Ferdinand បាននិយាយថា ” វាពិតជាអស្ចារ្យណាស់។ សូមយើងកុំយកគ្រាប់បាល់របស់ Cristiano Ronaldo ទៅប្រៀបធៀបជាមួយនឹង Wayne Rooney នោះទេ”។

ប្រភព:  sportskeeda


ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here