ចំណែក

មនុស្សគ្រប់រូបមិនថាប្រុសឬស្រី ចាស់ឬក្មេង តែងមានអារម្មណ៍តានតឹងជៀសមិនផុតឡើយក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជាមួយគ្នានេះដែរដើម្បីជាកាដូរសម្រាប់ឆ្នាំថ្មីនេះទំព័រសុខភាពសូមបង្ហាញជូនគន្លឹះខ្លីៗមានប្រយោជន៍ដែលអាចកាត់បន្ថយបញ្ហាស្មុគស្មាញក្នុងអារម្មណ៍។ ខាងក្រោមនេះជាទម្លាប់សាមញ្ញៗដែលអ្នកគួរធ្វើជាប្រចាំ៖

១ មានពេលវិសមកាលសម្រាប់ខ្លួនឯង
អ្នកមិនត្រូវធ្វើជាមនុស្សដែលរវល់ខ្លាំងពេកនោះទេ បើទោះបីជាមានការងារច្រើនប៉ុណ្ណាក្តី។ ដើម្បីអោយមានសុខភាពល្អ និងកាត់បន្ថយបញ្ហាតានតឹងក្នុងអារម្មណ៍អ្នកត្រូវប្រាកដថា មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងក្នុងការសម្រាកលំហែ។ ការដើរកម្សាន្តតាមរមនីយដ្ឋាននានាថ្ងៃចុងសប្តាហ៍ ឬឱកាសពិសេសណាមួយវានឹងជួយអោយអារម្មណ៍បានស្រស់ថ្លា។

២ ធ្វើលំហាត់ប្រាណជាប្រចាំ
ការហាត់ប្រាណជាឱសថទិព្វប្រឆាំងការពារជំងឺផ្សេងៗមិនតែប៉ុណ្ណោះវាបានជួយកាត់បន្ថយបញ្ហាសតិអារម្មណ៍បានយ៉ាងច្រើនផងដែរ។ ដូច្នេះយើងត្រូវធ្វើលំហាត់ប្រាណអោយបានទៀតទាត់ ដើម្បីអោយសង្វាក់បេះដូងដើរល្អ និងកំចាត់ជាតិពុលក្នុងខ្លួនព្រមទាំងធ្វើអោយអារម្មណ៍ស្រស់ថ្លា។

៣ ដាស់អារម្មណ៍ផ្លូវភេទ
មនុស្សជាច្រើនបានមើលរំលងពីអត្ថប្រយោជន៍មហាសាលពីការរួមភេទព្រោះពួកគេយល់ថាវាគ្រាន់តែការកម្សាន្តអារម្មណ៍មួយពេល ប៉ុន្តែផ្ទុយមកវិញការរួមភេទវាបានចួលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបញ្ហាស្ត្រេសរបស់មនុស្សយ៉ាងមានប្រសិទ្ធិភាព។

៤ ចាប់ផ្តើមនិយាយពាក្យ “ទេ”
ជាទូទៅក្នុងនាមជាមនុស្សយើងមិនអាចទទួលគ្រប់ភារកិច្ចបានទាំងអស់នោះទេ ព្រោះរឿងខ្លះវាទាមទាអោយយើងមានជំនាញច្បាស់លាស់ ហើយខ្លះទៀតមានតម្រូវការច្រើនផ្នែកហិរញ្ញវត្ថុឬពេលវាលា អាស្រ័យហេតុនេះយើងត្រូវចេះប្រើពាក្រ “ទេ” ដើម្បីបដិសេធកិច្ចការទាំងនោះដែលជាហេតុនាំអោយយើងមានស្ត្រេស។

៥ ចំណាយពេលវេលាអោយច្រើនជាមួយព្រឹត្តិការណ៍នានា ឬបទពិសោធន៍ថ្មីៗ
ការលក់ពេលវេលាអោយខ្លួនឯងដើម្បីបង្កើនរសជាតិជីវិតអោយកាន់តែមានន័យ និងស្រស់ស្រាយជាមួយនិងការចូលរួមក្នុងកម្មវិធីកម្សាន្តនានាឬការទទួលបានចំពោះបទពិសោធន៍ថ្មីពីអ្វីមួយ គឺជាមធ្យោបាយមួយជួយកាត់បន្ថយបញ្ហាស្ត្រេស។

៦ កំណត់ថ្ងៃញ៉ាំកាហ្វេនិងផឹកស្រាខាងក្រៅជាមួយមិត្តភក្តិអោយបានទៀងទាត់
គួរមានកាលវិភាគផ្ទាល់ខ្លួនសម្រាប់ការញ៉ាំងកាហ្វេឬស្រាខាងក្រៅជាមួយមិត្តភក្តិអោយបានទៀងទាត់ជាប្រចាំដើម្បីជជែកគ្នាលេងពីសកម្មភាពកន្លងដែលយើងបានធ្វើឬផែនការថ្មីដែលយើងចង់ធ្វើវា។ ការធ្វើបែបនេះជាមធ្យោបាយមួយដើម្បីផ្លាស់ប្តូរគំនិត យោបល់ព្រមទាំងមានពេលវេលាសម្រាប់លំហែផ្លាស់ប្តូរបរិយាកាសផងដែរ។

៨ ស្រូបពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម
ពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមមានសារខំខាន់យ៉ាងខ្លាំងចំពោះសុខភាពរបស់មនុស្សដូច្នេះដើម្បីបំពេញបន្ថែមអោយរាងកាយកាន់តែមានភាពរឹងមាំនិងស្រស់ស្រាយកុំភ្លេចស្រូបពន្លឺព្រះអាទិត្យអោយបានច្រើននាព្រឹកព្រលឹម។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here