ចំណែក

យោងតាមការស្រាវជ្រាវរបស់ អ្នកជំនាញផ្នែកចំណីអាហារជនជាតិអាមេរិក បានបង្ហាញថា ការទទួលទានអាហាររបស់មនុស្សដែលមានវ័យចំណាស់ភាគច្រើន មានប្រេងម្កាក់ ផ្លែឈើស្រស់ និងត្រី ជាអាហារសំបូរដោយវីតាមីន និងសារធាតុអាហារសុទ្ធសាធ ដែលមានប្រយោជន៍ដល់រាងកាយនេះជាកត្តាសំខាន់ធ្វើឱ្យមនុស្សមានអាយុវែង និងសុខភាពល្អ ។

កាលពីពាក់កណ្តាលត្រីមាសមុននេះ ក្រុមអ្នកស្រាវជ្រាវទាំងអ៊ីតាលី និងអាមេរិក បានសិក្សាពីការមានអាយុវែងរ ហើយពួកគេរកឃើញថា កត្តាដែលអាចធ្វើឱ្យមនុស្សមានអាយុវែង គឺការមានអ៊័រម៉ូន Adrenomedullin (ADM) នឹងកាត់បន្ថយសម្ពាធឈាមក្នុងកម្រិតទាប ដូច្នេះបម្លាស់ទីរបស់ឈាមក្នុងរាងកាយរបស់មនុស្សវ័យចំណាស់មានលក្ខណៈល្អប្រសើរ ។

លើសពីនេះជួយឱ្យខ្លួនប្រាណអាចទទួលសារធាតុអាហារជាប្រយោជន៍នៅក្នុងរាងកាយ និងបណ្តេញជាតិពុលបានល្អ ។ ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនៃក្រុមនោះរកឃើញថា ចរន្តនៃការដុតបំផ្លាញអាហារក្នុងរាងកាយ អាចមានឥទ្ធិពលជាវិជ្ជមានដល់អាយុវែង រួមទាំងការមានជីវភាពរស់នៅល្អរបស់អ្នកទាំងអស់នោះផងដែរ ។ គួសបញ្ជាក់ជូនផងដែរថា ការងាររបស់ពួកគេរួមមានការស្ទូចត្រី ដើរហាត់ប្រាណ និងធ្វើចម្ការ មានចំណែកធ្វើឱ្យរាងកាយមានចលនាល្អ និងនាំឱ្យមានអាយុវែងលើសពីមនុស្សទូទៅធម្មតា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here