ចំណែក

ខ្សែការពារ Marcos Alonso របស់ Chelsea កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Real Madrid ខណៈដែលក្លឹបយក្សអេស្ប៉ាញនេះបានត្រៀមទឹកប្រាក់50លានផោនសម្រាប់ខ្សែការពារស្លាបឆ្វេងនេះនៅរដូវក្ដៅ។ កីឡាករវ័យ27ឆ្នាំនេះជាខ្សែការពារស្លាបឆ្វេងដ៏ល្អម្នាក់នៅ Primer League ជាមួយនឹងទម្រង់លេងដ៏ល្អរបស់គាត់បានធ្វើឲ្យក្លឹបធំៗនៅអឺរ៉ុបកំពុងតែចាប់អារម្មណ៍លើគាត់។


Alonso ធ្លាប់ចំនាយពេលនៅ Real Madrid មុនពេលដែលផ្ទេរទៅកាន់ Bolton , Sunderlan , Fiorentina ហើយបានវិវត្តន៍ខ្លួនជាខ្សែការពារលំដាប់ពិភពលោក។ គាត់បានផ្ទេរទៅកាន់ Chelsea កាលពីឆ្នាំ2016 ជាមួយនឹងទេព្យកោសល្យនឹងការលេងបានយ៉ាងល្អក្នុងការបោះបាល់នឹងបច្ចេកទេសបានជួយឲ្យ Chelsea ឈ្នះពាន Primer League ក្នុងរដូវកាលដំបូងរបស់គាត់។​


Marcos Alonso បានលេងធ្លាក់ទម្រង់ក្រោយពេលដែលក្រុមរបស់គាត់បានធ្លាក់ចេញពីពាន Champion League ដោយបានចាញ់ Barcelona។ គាត់បាននិយាយថា ” វាពិតជាពិបាក យើងមានការប្រកួតដ៏ច្រើនក្នុងរដូវកាលនេះយើងមិនមានទម្រង់ល្អប៉ុន្តែយើងបានទិញកីឡាករថ្មីមកក្នុងក្រុម។ យើងនឹងព្យាយាមក្នុងការប្រជែងយកចំណាត់ថ្នាក់កំពូលទាំងបួននឹងក្នុងការទៅលេង Champion League និងចង់ឈ្នះ FA Cup”។
Alonso ជាកីឡាករម្នាក់ដែរស្ថិតក្នុងការចង់បាននៅទីផ្សារដោះដូរស្របពេលដែលតម្លៃខ្លួនរបស់គាត់អាចនឹង50លានផោន។ Chelsea នឹងមិនលក់កីឡាកររូបនេះបើសិនជាពួកគេមិនទាន់បានរកអ្នកមកជំនួសរូបគេបាននោះទេ។

ប្រភព:: sportskeeda

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here