ចំណែក

អ្នកគាំទ្រនៅ Camp Nou​ បានសម្ដែងការរីករាយយ៉ាងខ្លាំងក្រោយពី Lionel Messi រកបានគ្រាប់បាល់ទី99និងគ្រាប់បាល់ទី100នៅ Champion League បន្ទាប់បានយកឈ្នះ3:0លើ Chelsea កាលពីថ្ងៃពុធ។
” ខ្ញុំពិតជារីករាយក្នុងការរកបាន100គ្រាប់ជាមួយនឹងការប្រកួតដ៏សំខាន់នេះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការយកឈ្នះក្រុមដ៏លំបាកដែលពោរពេញដោយកីឡាករល្អៗ”។


” យើងបានគ្រប់គ្រងហើយរកបានគ្រាប់បាល់ វាពិតជាសំខាន់ណាស់។ វាជាការប្រកួតដ៏អស្ចារ្យហើយយើងជាក្រុមមួយដ៏រឹងមាំ”។
លោក Antonio Conte បានសរសើរដល់ Lionel Messi នៅពេលចប់ការប្រកួត ហើយ Messi ក៏បាននិយយាពាក្យអរគុណទៅកាន់គាត់វិញ។


” ខ្ញុំមិនបានលឹគាត់និយាយនោះទេ ប៉ុន្តែពួកគេបានមកប្រាប់ខ្ញុំហើយខ្ញុំក៏បានអរគុណទៅកាន់គាត់វិញ”។
ខ្ញុំពិតជារីករាយយ៉ាងខ្លាំងនៅពេលដែលក្រុមរបស់យើងបានឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយ វាជាអ្វីដែលយើងចង់បាន។
ការប្រកួតបន្ទាប់របស់ Messi និងមិត្តរួមក្រុមគឺត្រូវជួបជាមួយនឹង Athletic Club នៅថ្ងៃអាទិត្យមុននឹងដល់ពេលសម្រាក។

ប្រភព :: marca

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here