ចំណែក

វាហាក់ដូចជាមានបញ្ហាជាច្រើនសម្រាប់ Arsenal ក្នុងរដូវកាលនេះ។ កាលពីថ្ងៃព្រហស្បតិ៍ពួកគេបានរងនូវការបរាជ័យដ៏អាម៉ាស់ 1-2 ក្នុងផ្ទះទៅនឹងក្រុម Ostersunds ក្នុងក្របខ័ណ្ឌ Europa League។ ស្របពេលដែលអនាគតរបស់លោក Arsene Wenger នៅតែមានភាពស្រពិចស្រពិល។


កាលពីជើងទីមួយពួកគេបានយកឈ្នះ3:0វាធានាឲ្យពូួកគេឡើងទៅវគ្គបន្ទាប់។ Asernal ឈរនៅលេខ6នៅ Primer League តាមពីក្រោយក្រុមកំពូលតារាង Manchester City 27ពិន្ទុនិងតាមពីក្រោយក្រុមលេខ5​ Tottenham 7ពិន្ទុ។


តារាហូលីវូដលោក Ranveer Singh ដែលជាអគ្គរាជទូតរបស់ Primer League នៅប្រទេសឥណ្ឌានៅក្នុងក្រុង Mumbai ជាអតីតកីឡាករ Manchester United លោក Nemanja Vidic បាននិយាយថា ” ឥលូវនេះ Asernal កំពុងតែទទួលបានលទ្ធផលមិនល្អហើយមិនចង់ឲ្យ Arsene Wenger នៅក្លឹបបន្តនោះទេ។ អ្នកគាំទ្រនៅទីនោះទាំងអស់ចង់ឲ្យដល់ពេលដែលត្រូវបញ្ចប់អនាគតជាមួយលោក Arsene Wenger”។

​​ និយាយអំពីភាពលេចធ្លោរបស់ Manchester City នៅក្នុងលីគលោក Ranveer គឺជឿជាក់លើលោក Pep Guardiola ជាមួយនឹងការដឹកនាំដ៏ល្អជាមួយនឹងភាពអស្ចារ្យហើយគ្មានក្រុមណានៅ Primer League ដែលអាចតតាំងនឹងពួកគេបាននោះទេ។ពួកគេចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំនោម27ប្រកួតនៅ Primer League ហើយជឿជាក់ថា Manchester City នឹងអាចឈ្នះពាន Primer League ជាលើកទី5បន្ទាប់ពីពួកគេបានឈ្នះជាលើកចុងក្រោយជាមួយលោក Manuel Pelligrini កាលពីឆ្នាំ2014។

ប្រភព :: sportskeeda

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here