ចំណែក

Pele បាននិយាយថា Neymar គឺពិតជាល្អជាង Lionel Messi និង Critiano Ronaldo ទៅលើតិចនិកនឹងបច្ចេកទេសរបស់គេ។
ខ្សែប្រយុទ្ធ Paris Saint Germain រូបនេះត្រូវបានបង្ខំឲ្យលេងនៅទីតាំងផ្សេងនៅក្រុមជម្រើសជាតិ ខណៈដែល Pele ដែលធ្លាប់បានឈ្នះពាន World Cup 3សម័យនេះជឿជាក់ថា Neymar នឹងនាំក្រុមជម្រើសជាតិប្រេសុីលឲ្យទទួលបានពានរង្វាន់ World Cup នៅរដូវក្ដៅ។


” នៅក្លឹបគាត់បានលេងនៅតំបន់ខ្សែប្រយុទ្ធខាងឆ្វេង ប៉ុន្តែនៅក្រុមជម្រើសជាតិប្រេសុីលគាត់់លេងនៅតំបន់ខ្សែប្រយុទ្ធកណ្ដាល នៅតំបន់កីឡាករលេខ10ដែលវាពិតជាពិបាក ប៉ុន្តែគាត់អាចគ្រប់គ្រងការប្រកួតបាន។
” នៅពេលឥលូវនេះយើងមើលទៅគ្មានកីឡាករណាដែលល្អដូច Cristiano Ronaldo , Lionel Messi និង Neymar នោះទេ។


តែនៅអាល្លឺម៉ង់ពួកគេចូលចិត្តការប្រមូលផ្ដុំកីឡាករក្នុងការងាយស្រួលលេងយល់ចិត្តគ្នា”។
” Neymar បានត្រៀមខ្លួនរួចហើយ គាត់នឹងអាចយកទេព្យកោសល្យនឹងការលេងពីក្លឹបមកដើម្បីជួយក្រុមជម្រើសជាតិ។ Neymar ជាកូនសោរដ៏សំខាន់របស់ប្រេសុីល។ គាត់បានរៀបចំខ្លួនគាត់រួចហើយ។ សម្រាប់ខ្ញុំបើយើងគិតពីតិចនិកនិងបច្ចេកទេសខ្ញុំគិតថា Neymar ជាកីឡាករល្អបំផុតលើពិភពលោកហើយ”។


ជាមួយនឹងការមិនបានឈ្នះពានអស់រយៈពេល16ឆ្នាំ Pele ជឿជាក់ថាប្រេសុីលគួរតែជ្រើសរើសកីឡាករចេញពីលីគផ្សេងៗបើសិនជាពួកគេចង់ទទួលបានជោគជ័យនៅប្រទេសរុស្សី។ ប្រេសុីលជាក្រុមមួយដែលមានលទ្ធភាពក្នុងការឈ្នះពាន World Cup។
” អ្វីៗត្រូវបានផ្លាស់ប្ដូរវាមិនងាយស្រួលក្នុងការនិយាយនោះទេថា “វាគឺជាពានរង្វាន់របស់ក្រុមយើង”។ ប៉ុន្តែនិយាយឲ្យប្រាកដទៅខ្ញុំមិនមានបញ្ហានោះទេខណៈដែលកីឡាករល្អបំផុតលើលោកគឺមានដើមកំណើតប្រេសុីល។

ប្រភព :: marca

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here