ចំណែក

1. ការផ្លាស់ប្ដូរទម្រង់លេង

​ Real Madrid ជឿជាក់ថាពួកគេនឹងវិលត្រលប់ទៅកាន់ទម្រង់លេងខ្លាំងវិញជាពិសេសនៅតំបន់ប្រយុទ្ធ។ ទម្រង់ BBC អាចនឹងបាត់បង់នៅថ្ងៃណាមួយខណៈដែល Marco Asensio ជាក្ដីកីឡាករដ៏ល្អរបស់ក្លឹបនៅថ្ងៃអនាគត។ ក្លឹបមិចង់ឲ្យ Gareth Bale នៅលេងជាន់គ្នាជាមួយ Asensio ទេព្រោះពួកគេចង់បានកីឡាករក្មេងៗដែលមានទេព្យកោសល្យ។

2. Bale ត្រូវបានផ្ដាច់ចេញពីទម្រង់លេង

កីឡាករមួយចំនួនខិតខំប្រឹងប្រែងដោយតស៊ូនៅពេលដែលទម្រង់លេងបានធ្លាក់ចុះ ប៉ុន្តែ Gareth Bale ហាក់ដូចជាខុសពីគេ។ កីឡាករវ័យ28ឆ្នាំនេះហាក់ដូចជាមិនសូវលេងបានល្អនោះទេ។

3. បញ្ហារបួស

កត្តាមួយដែលសំខាន់នោះគឺ Bale តែងតែជួបនឹងបញ្ហារបួសជាញឹកញាប់។ គាត់មានរបួស25ដងមកហើយចាប់តាំងពីគាត់មកកាន់ទឹកដី Santiago Bernabeu នៅពេលនេះគាត់បានល្អប្រសើរហើយប៉ុន្តែស្ថានភាពរបស់គាត់នៅតែមិនទាន់ច្បាស់លាស់។

4. ការរំពឹងទុកមិនអាចកើតឡើង

Real Madrid ទិញ Gareth Bale គឺចង់យករូបគេមកជំនួសកន្លែង Cristiano Ronaldo នឹងសង្ឃឹមថារូបគេនឹងឈ្នះពាន Ballon D’or នៅថ្ងៃណាមួយ ប៉ុន្តែគាត់មិនបានធ្វើអ្វីដូចដែលក្លឹបបានរំពឹងទុកនោះទេ។ ទោះបីជាគាត់ជាអ្នករកគ្រាប់បាល់ជ័យជម្នះនៅពាន Copa del Rey និង Champions League កាលពីឆ្នាំ2013-14ក៏ដោយ ប៉ុន្តែនៅប៉ុន្មានឆ្នាំនេះគាត់មិនបានធ្វើអ្វីបានល្អច្រើននោះទេ។

5. Real Madrid នៅតែអាចទទួលបានប្រាក់ក្នុងការលក់គាត់

Real Madrid មិនបានគិតថាពួកគេនឹងបានទទួលប្រាក់ពីការលក់ Gareth Bale ដល់100លានផោននោះទេ ប៉ុន្តែប្រធានក្លឹបជឿជាក់ថានឹងទទួលបានតម្លៃនេះបើសិនជាលក់គាត់ចេញនៅរដូវក្ដៅនេះ។

ប្រភព :: marca

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here