ចំណែក

4. Paul Scholes មកពី Mousa Dembele/Gareth Bale

​ វិរបុរសរបស់ Manchester United កីឡាករ Paul Scholes បាននិយាយថាគាត់បានសម្រេចចិត្តចូលនិវត្តន៍នៅរដូវកាល2011-12 ប៉ុន្តែ4ខែក្រោយមកគាត់បានត្រលប់មកវិញហើយលេងជាមួយ Tottenham នៅឆ្នាំ2012 ហើយគាត់បានប្រាប់ថាគាត់ពិតជាពិបាកក្នុងការទប់ទល់ជាមួយ Mousa Dembele និង Gareth Bale។ Scholes បានបង្ហាញខ្លួន718ប្រកួតឲ្យ Manchester United បាននិយាយថា ” ខ្ញុំដឹងថាពួកគេអាចធ្វើបានយ៉ាងល្អក្នុងការអូសដាច់កីឡាករផ្សេងទៀត ប៉ុន្តែខ្ញុំបានមើលពួកគេហើយគិតថាខ្ញុំមិនអាចទធ្វើអ្វីបានទៀតនោះទេ”។

3. David Beckham មកពី Lionel Messi

Beckham បានចូលនិវត្តន៍នៅអាយុ38ឆ្នាំនៅឆ្នាំ2013 បន្ទាប់ពីគាត់បានចំនាយពេល4ខែចុងក្រោយជាមួយ PSG នៅចុងរដូវកាល2012-13។ អតីតកីឡាករ Manchester United និង​Real Madrid ដែលបានឈ្នះ Champion League 2ដង​ ហើយបានចំនាយពេលនៅ PSG ត្រូវបានការឈឺចាប់យ៉ាងខ្លាំងដោយត្រូវធ្លាក់ក្រោយការបំបាក់ពី Barcelona។ Beckham បានប្រាប់ពីមូលហេតុដែលធ្វើឲ្យគាត់ចូលនិវត្តន៍ ” គឺអាចមកពី Lionel Messi នៅពេលដែលគាត់បានរត់កាត់ខ្ញុំ”។

2. Jamie Carragher មកពី Romelu Lukaku

វិរបុរសរបស់ Liverpool កីឡាករ Jamie Carragher បានចូលនិវត្តន៍នៅចុងរដូវកាល2012-13 ជារដូវកាលដែល Lukaku រកបាន17គ្រាប់នៅពេលដែលគាត់ត្រូវបាន West Brom ខ្ចីជើង។ ” ខ្ញុំបានព្យាយាមក្នុងការដណ្ដើមបាល់ពីគាត់ប៉ុន្តែគាត់បានអូសកាត់ខ្ញុំផុត។ គាត់ជាហេតុផលមួយដែលធ្វើឲ្យខ្ញុំចូលនិវត្តន៍ ។​

1. Gary Neville មកពី Graham Dorrans

Gary Neville បានបង្ហាញខ្លួន400លើកឲ្យ Manchester United ហើយការប្រកួតចុងក្រោយរបស់គាត់គឺបានជួយឲ្យ Manchester United យកឈ្នះ2:1លើ West Brom
កាលពីថ្ងៃចូលឆ្នាំថ្មី2011។ Neville បានប្រាប់ថាគាត់បានចូលនិវត្តន៍​នៅពេលដែលគាត់បានបង្កកំហុសទៅលើ Graham Dorrans ដែលគាត់បានទទួលកាតក្រហមនៅតំបន់ប៉េណាល់ទី។

ប្រភព :: sportskeeda

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here