ចំណែក

5. David Batty

David Batty គឺជាកីឡាករអង់គ្លេសដែលបានចាប់ផ្ដើមអាជីពនៅ Leeds​ , Blackburn និង Newcastle អស់រយៈពេល18ឆ្នាំក្នុងអាជីពរបស់គាត់។ គាត់ធ្លាប់លេងឲ្យក្រុមជម្រើសជាតិតោកំណាចអង់គ្លេសនៅ EURO1992 និង​ World Cup 1998។ គាត់ត្រូវបានគេចងចាំជានិច្ចនៅពេលដែលគាត់ស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូលនៅ World Cup ពេលលេងជាមួយអាហ្សង់ទីន។ក្រោយមកនៅឆ្នាំ2007គាត់បាននិយាយ ” ការប្រកួតឲ្យក្រុមជម្រើសជាតិវាពិតជាគួរឲ្យធុញទ្រាន់ណាស់។ ហើយខ្ញុំមិនបានមើលការប្រកួតណាមួយទេចាប់តាំងពីខ្ញុំបានបឈប់លេង”

4. Bobby Zamora

ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះធ្លាប់លេងឲ្យក្រុម Brighton & Hove, Bristol Rovers, West Ham, Tottenham និង Queens Park Rangers ហើយជាប់ជម្រើសជាតិអង់គ្លេសមុនពេលគាត់ចូលនិវត្តន៍នៅឆ្នាំ2016។ កាលពីឆ្នាំ2012គាត់បាននិយាយថា ” ខ្ញុំមិនទាន់ប្រាកដថានឹងធ្វើអ្វីក្រោយពេលខ្ញុំបញ្ចប់អាជីពបាល់ខ្ញុំមិនមែនជាអ្នកគាំទ្របាល់ទាត់នោះទេ”។

3. Curtis Woodhouse

អតីតកីឡាករ U21របស់អង់គ្លេស Woodhouse ធ្លាប់លេងបាល់ទាត់ពីចន្លោះឆ្នាំ1997-2006ហើយបានប្ដូរអាជីពមកជាកីឡាករប្រដាល់នៅឆ្នាំ2016។ គាត់ធ្លាប់លេងជាមួយក្រុម Rushden និង Diamonds មុននឹងចូលនិវត្តន៍នៅឆ្នាំ2012ជាមួយក្រុម Sheffield United។” ឆ្នាំដ៏ល្អបំផុតខ្ញុំគឺចាប់ពី2010-17 នៅពេលដែលខ្ញុំចង់ក្លាយជា John Barnes ក្នុងការលេងឲ្យ Liverpool និងក្រុមជម្រើសជាតិអង់គ្លេស។ អ្នករាល់គ្នាបានសួរខ្ញុំពីរបៀបដែលខ្ញុំរកលុយ ប៉ុន្តែនៅពេលខ្ញុំរកលុយបានកាន់តែច្រើនខ្ញុំកាន់តែស្អប់បាល់ទាត់”។

2. Stephen Ireland

បន្ទាប់ពីមិនបានជោគជ័យនៅ Manchester City គាត់បានមកកាន់ Stock City ហើយលេងតួនាទីជាខ្សែបម្រើប្រយុទ្ធនៅអាយុ31ឆ្នាំ។ គាត់បាននិយាយថា ” បាល់ទាត់គឺពិតជាឆ្គួតណាស់ ហេតុអ្វីបានជាខ្ញុំមកលេងកីឡាដែលឆ្គួតបែបនេះ”។​

1. Gabriel Batistuta

Gabriel Batistuta បានក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់នឹងខ្លាំងខ្លាក្នុងពេកមួយទស្សវត្សជាមួយ Fiorentina។ គាត់បានឈ្នះពានរង្វាន់ជាច្រើនជាមួយនឹងការកបានគ្រាប់បាល់បានច្រើននៅអាហ្សង់ទីនមុននឹងត្រូវបាន Lionel Messi បំបែកនៅឆ្នាំ2016។ ​គាត់ជាកីឡាករជាកីឡាករអាហ្សង់ទីនដែលជាប់កំណត់ត្រាដែលស៊ុតបាន10ដងក្នុងការបង្ហាញខ្លួនក្នុង World Cup 3លើក។

ប្រភព :: sportskeeda

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here