ចំណែក

សមាជិកក្នុងចំនោមកីឡាករដែលបានធ្វើដំនើរទៅប្រកួតនៅទឹកដីរបស់ Leganes កាលពីថ្ងៃពុធបានអបអរជាមួយប្រធានក្រុមដែលគាត់លេងបាន550ប្រកួតឲ្យ Real Madrid។ ក្នុងរូបថតជាមួយអាវរបស់ Sergio Ramos ទោះបីជាគ្មាន Gareth Bale និង Dani Ceballos​ ក៏មានវត្តមាន Achraf Hakimi, Borja Mayoral និង Luca Zidane​​ ដែរ។

អវត្តមានរបស់ Bale និង Ceballos ខណៈដែល Bale បានខឹងដោយបានដាក់គាត់ឲ្យបម្រុងរហូតដល់ជិតបញ្ចប់ការប្រកួត។ ចំនែកឯ Ceballos បានដូរចូលលេងនៅជិតចប់ការប្រកួតទៅហើយដោយលេងបានត្រឹម29វិនាទី ស្របពេលដែលគាត់មិនបាលេងជិតមួយខែហើយ។


Ramos បានបង្ហាញខ្លួនលើកទី550ឲ្យ Real Madrid ក្រោយពេលចំនាយពេល13ឆ្នាំ ដែលគាត់បានឈ្នះ​ La Liga 4ដង​ , Copa Del Rey 2ដង​ , Supercopa de Espanas 3ដង , UEFA Champion League 3ដង , UEFA Super Cups 3ដង​ និង Club World Cups 3ដង។

ប្រភព :marca

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here