ចំណែក

5. Leon Bailey របស់ Bayer Leverkusen

​ Bailey លេងបានយ៉ាងល្អនៅរដូវកាលនេះជាមួយនឹងការបញ្ចេញទម្រង់បានយ៉ាងល្អដែលធ្វើឲ្យក្លឹបធំៗជាច្រើនកំពុងតែចាប់អារម្មណ៍។ គាត់បានផ្ទេរពី KRC Genk កាលពីខែមករាឆ្នាំ2017ក្នុងតម្លៃ20លានផោនហើយគាត់បានបង្ហាញខ្លួន8ដងនៅរដូវកាលដំបូងរបស់គាត់។
នៅរដូវកាលនេះគាត់រកបាន11គ្រាប់នឹងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន5ដងហើយជាកីឡាករវ័យក្មេងម្នាក់ដែលគួរឲ្យចាប់អារម្មណ៍នៅ Bundesliga។

4. Leroy Sané របស់ Manchester City

បន្ទាប់ពីផ្ទេរពី Schalke 04 មកកាន់ Manchester City ក្នុងតម្លៃ37ផោន បានធ្វើឲ្យគាត់ក្លាយជាកីឡាករវ័យក្មេងដ៏ល្អម្នាក់នៅ Primer League។ គាត់លេងបានយ៉ាងល្អជាមួយនឹងល្បឿន កម្លាំង តិចនិកក្នុងការរកគ្រាប់បាល់បញ្ចូលទីនិងការជួយបង្កើតឱកាសក្នុងក្រុម។ គាត់រកបាន11គ្រាប់នឹងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន12ដងបានប្រៀបធៀបដូចជា​ Messi ទីពីរព្រោះគាត់ពិតជាសមត្ថភាពខ្ពស់ណាស់។

3. Paulo Dybala របស់ Juventus

Dybala បានអវត្តមានក្នុងការប្រកួតជើងទីមួយនៅការប្រកួត Champion League វគ្គ16ក្រុមចុងក្រោយជាមួយ Tottenha ប៉ុន្តែគ្រូបង្វឹក Juventus លោក Max Allegri បាននិយាយថារូបគេនឹងបានលេងនៅការប្រកួតជើងទីពីរហើយក្លឹបនឹងសង្ឃឹមទៅលើគាត់។
គាត់ជាកីឡាករម្នាក់ដែលល្អបំផុតនៅលើពិភពលោកជាមួយនឹងការបញ្ចេញទម្រង់យ៉ាងល្អក្នុងការរកគ្រាប់បាល់នឹងជួយក្រុមយ៉ាងច្រើន។

2. Nabil Fekir របស់ Olympique Lyonnai

ទោះបីជា Lyon បានបាត់បង់នូវកីឡាករសំខាន់ៗជាច្រើនដូចជា Alexandre Lacazette, Corentin Tolisso និង​ Maxime Gonlalons ប៉ុន្តែក្លឹបនៅតែធ្វើបានល្អដោយបានទៅលេង Champion League ហើយឥលូវនេះពួកគេបានទៅលេងនៅវគ្គ16ក្រុមចុងក្រោយនៅពាន Europa League នៅរដូវកាលនេះ។ Fekir ធ្វើបានយ៉ាងល្អក្នុងការជួយក្លឹបនៅពានរង្វាន់ទ្វីបអឺរ៉ុបដោយរកបាន3គ្រាប់ក្នុងការបង្ហាញខ្លួន7ដង។នៅរដូវកាលក្រោយយើងមិនទាន់ដឹងថាគាត់នឹងលេងនៅទីណាទេ​ នៅរដូវកាល2017-18 នេះគាត់បានបង្ហាញទម្រង់លេងយ៉ាងល្អ បន្ទាប់ពីគាត់បានខកខានកាលពីរដូវកាល2015-16 និង 2016-17 ដោយរបួសជង្គង់។

1. Mohamed Salah របស់ Liverpool

ក្រោយផ្ទេរមកកាន់​ Liverpool កីឡាករអេហ្សីប Salah បានបង្ហាញនូវការលេងបានយ៉ាងល្អជាពិសេសក្នុងការរកគ្រាប់បាល់ក្នុងការជួយក្រុម។ គាត់ធ្លាប់មកកាន់ Chelsea ជាលើកដំបូងបន្ទាប់ពីផ្ទេរពី FC Basel។ ក្រោមការដឹកនាំរបស់លោក Jurgen Kloop គាត់ជាកីឡាករដ៏សំខាន់ក្នុងក្រុមក្នុងការចាប់ដៃគូជាមួយ Roberto Firmino។ គាត់រកបាន29គ្រាប់នឹងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន8ដងនៅរដូវកាលនេះ។

ប្រភព :: sportskeeda

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here