ចំណែក

1. La Liga

Cristiano Ronaldo ចង់បានកីឡាករ5នាក់មករួមក្រុមនៅរដូវក្ដៅនេះ
Ronaldo ចង់បាន Harry Kane ដើម្បីមកជំនួសកន្លែងរបស់ Benzema។ គាត់ចង់បាន David De Gea រឺក៏Thibaut Courtois មកក្លឹបហើយចង់បាន Alvaro Odriozola ដើម្បីមកប្រកួតប្រជែងជាមួយនឹង Dani Carvajal។ គាត់គិតថា Leonardo Bonucci អាចនឹងលេងជំនួសការចាកចេញរបស់ Pepe។ កីឡាករចុងក្រោយដែលគាត់ចង់បានមកក្លឹបនោះគឺកីឡាករ Goncalo Guedes របស់ Valencia។

 


Barcelona ឈានដល់ការព្រមព្រៀងជាមួយ Gremiro
ពត៌មានមួយបានលើកឡើងថា Barcelona បានឈានដល់ការព្រមព្រៀងជាមួយ Arthur Melo របស់ Gremiro។ ប្រធានក្លឹបបច្ចេកទេសលោក Robert Fernandez បានមកដល់ប្រទេសប្រេសុីលកាលពីយប់មិញក្នុងការចរចារយក Arthur ខណៈដែលកីឡាករប្រេសុីលរូបនេះអាចនឹងមកកាន់ Barcelona នៅខែមករាឆ្នាំ2019ជាមួយនឹងតម្លៃខ្លួន30លានអឺរ៉ូបូករួមនឹងប្រាក់បន្ថែម10លានអឺរ៉ូទៀត។

2. Serie A

Stefan De Vrij នឹងទៅចូលរួមជាមួយ Inter Milan
ខ្សែការពារកណ្ដាលហូឡង់នេះនឹងមកចូលរួមជាមួយ Inter Milan នៅរដូវក្ដៅនេះបន្ទាប់ពីគាត់បានបដិសេធក្នុងការបន្តកុងត្រាថ្មីជាមួយ Lazio។ De Vrij បានបដិសេធលើសំនើរ2.5លានអឺរ៉ូ ហើយនឹងអាចចូលរួមជាមួយ Inter Milan ក្នុងកិច្ចសន្យា5ឆ្នាំ។


Claudio Marchisio អាចនឹងចាកចេញទៅកាន់ MLS
បន្ទាប់ពីញាុំញីដោយបញ្ហារបួសតាំងពីឆ្នាំ2016 Claudio Marchisio អាចនឹងចាកចេញពី Juventus នៅរដូវក្ដៅនេះ។ កីឡាករវ័យ32ឆ្នាំកំពុងតែទទួលសំនើរពីក្របខណ្ឌ MLS របស់អាមេរិច។

3. Bundesliga

Robert Lewandowski យល់ព្រមលើការចាប់អារម្មណ៍ពី Real Madrid

ខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ឲ្យ Bayern Munich នៅរដូវកាលនេះ Robert Lewandowski បាននិយាយជាមួយ Kicker តាមរយៈ Sportskeeda អំពីការចាប់អារម្មណ៍គាត់ពី Real Madrid។ Lewandowski បាននិយាយថា ” នៅពេលនះខ្ញុំមិនបារម្ភពីអ្វីនោះទេ។ បើសិនបើពេលនេះខ្ញុំគិតពី Real Madrid នោះវាពិតជាមិនល្អនោះទេពេលនេះខ្ញុំជាកីឡាកររបស់ Bayern Munich ខ្ញុំមិនទាន់គិតនោះទេពីអនាគត”។

4. Premier League

Toni Kroos ស្ថិតក្នុងការចាប់អារម្មណ៍ពី Manchester United

ជាមួយនឹង Micheal Carrick នឹងព្យួរស្បែកជើងនៅរដូវក្ដៅនៅពេលនេះ Manchester United កំពុងតែរកអ្នកមកជំនួសកន្លែងរបស់គាត់។ ខណៈដែល Toni Kroos របស់ Real Madrid គឺជាជម្រើសទីមួយរបស់ក្លឹប។ Kroos ស្ថិតក្នុងការចាប់អារម្មណ៍ពី Manchester United យូរមកហើយមុនពេលដែលគាត់ទៅកាន់ Real Madrid កាលពីឆ្នាំ2014។

Tottenham Hotspur កំពុងសម្លឹងឃើញ Wilfried Zaha

​​ បន្ទាប់ពីត្រូវបានបរាជ័យពីរដងឥលូវនេះ Tottenham កំពុងតែដាក់សំនើរជាលើកទីបីរដូវក្ដៅនេះក្នុងការទិញ Wilfried Zaha ដែលតម្លៃខ្លួនប្រហែល25លានផោន។ ស្របពេលដែល Manchester City និង Chelsea ក៏ចាប់អារម្មណ៍លើកីឡាករវ័យ25ឆ្នាំនេះដែរ។

5. ជុំវិញពិភពលោក

ESPN បានផ្សាយថា PSG មិនបានចាប់អារម្មណ៍លើ Marco Rojo របស់ Manchester United នោះឡើយ។ មានន័យថាប្រធានផ្នែកកីឡាលោក Antero Henrique បាននិយាយថាគាត់មិនទាន់ចង់បន្ថែមកីឡាករនោះទេ ខណៈដែរអនាគតរបស់លោក Unai Emery ក៏មិនទាន់ច្បាស់នៅឡើយនោះទេ។
ភ្នាក់ងាររបស់ Nabil Fekir បានបដិសេធពីសំនើររបស់ Asernal

លោក Jean-Pierre Bernes ភ្នាក់ងាររបស់ Fekir បាននិយាយថាខ្សែបម្រើប្រយុទ្ធរបស់គាត់អាចនឹងមិនស្ថិតក្នុងក្រុម Lyon ទៀតទេនៅរដូវកាលក្រោយ។ ខណៈពេលដែល Asernal អាចនឹងជាក្លឹបចម្បងដែលនឹងទទួលបានកីឡាករបារាំងនេះ។

ប្រភព :: sportskeeda

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here