ចំណែក

វាពិតជាគួរឲ្យភ្ញាក់ភ្ញាក់ផ្អើរយ៉ាងខ្លាំងដែលក្រុមលោក Jose Mourinho មិនចង់លេងបាល់នៅពេលដែលលេងក្នុងការប្រកួតដ៏សំខាន់នៅក្រៅដីនោះ។
អ្នកចាត់ការជនជាតិព័រទុយហ្គាលរូបនេះបានបណ្ដោយឲ្យក្រុម Sevilla គ្រប់គ្រងបាល់ស្ទើរពេញការប្រកួត ខណៈគាត់ទុកឲ្យ Alexis Sanchez រត់នៅលើទីលានតែម្នាក់ឯង។

ជាចុងក្រោយគាត់បានអរគុណទៅដល់ David De Gea ខណៈដែល Sergio Rico មិនសូវជាមានបាល់ចាប់នោះទេ។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញឲ្យឃើញថាគាត់ជាអ្នកចាំទីល្អបំផុតលើលោកជាមួយនឹងចលនានឹងការបម្លាស់ទីក្នុងការជួយសង្គ្រោះបាល់នឹងជំនាញក្នុងការប្រើជើងរបស់គាត់។

De Gea គឺជាកីឡាករឆ្នើមរបស់ក្រុមមែន គឺមិនមែនជាកីឡាករ Sanchez ដែលទិញមកក្នុងខែមករានេះទេ ខណៈដែលរូបគេត្រូវការរំខានយ៉ាងខ្លាំងពី Jesus Navas។
Navas បានបង្ហាញទម្រង់យ៉ាងល្អក្នុងការប្រកួតនេះជាមួយនឹងអតីតគូប្រជែងចាស់ដែលគាត់ធ្លាប់លេងនៅ Manchester City កាលពីមុន។ ក្រោយពីគាត់បានផ្ទេរទៅកាន់ Sevilla ត្រូវបានគ្រូបង្វឹកលោក Vincenzo Montella ទុកចិត្តយ៉ាងខ្លាំង។

ស្របពេលដែល Sevilla មិនអាចបំបែកនៅតំបន់ខ្សែការពាររបស់ Manchester United ហើយពួកគេនឹងត្រូវប្រឈមនៅជើងទីពីរក្នុងទឹកដី Manchester United។
Muriel, Joaquin Correa, Pablo Sarabia និង Mudo Vazquez មានឱកាសជាច្រើនក្នុងការប្រកួតនេះប៉ុន្តែមិនអាចធ្វើអ្វីទៅលើ De Gea បាន។

ស្របពេលដែលអតីតកីឡាករ Athletic Bilbao ខ្សែបម្រើ Ander Herrera បានជួបនៅបញ្ហារបួសនៅការប្រកួតដ៏សំខាន់មួយនេះ ហើយបានធ្វើឲ្យប្រព័ន្ធលេងរបស់លោក Jose Mourinho បានជួបនឹងការលំបាក។

 

ប្រភព :: marca

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here