ចំណែក

កាសែតអេស្ប៉ាញ AS បានផ្សាយថាកីឡាករវ័យ30ឆ្នាំនេះអាចនឹងចាកចេញនៅរដូវក្ដៅបន្ទាប់ពីប្រធានក្លឹប Real Madrid កំពុងតែរកអ្នកមកជំនួសថ្មី។
ទោះបីជាគាត់មិនមែនខ្សែប្រយុទ្ធល្អឥតខ្ចោះក៏ដោយ ប៉ុន្តែគាត់តែងតែបង្កើតឱកាសក្នុងការរកគ្រាប់បាល់នឹងចាប់ដៃគូបានល្អបំផុតជាមួយ Cristiano Ronaldo និង Gareth Bale។

PSG បានចំនាយលុយ198លានផោនក្នុងការទិញ Neymar កាលពីរដូវក្ដៅមុនហើយបើសិនជា Benzema មកកាន់ក្លឹបនោះរូបគេអាចនឹងជួយ Neymar បានច្រើននៅតំបន់ប្រយុទ្ធហើយគាត់អាចនឹងមកជំនួសកន្លែង Edinson Cavani នៅតំបន់ប្រយុទ្ធកណ្ដាលក្នុងចំនោមខ្សែប្រយុទ្ធទាំងបី។

កាលពីឆ្នាំមុនម្ចាស់ពាន Ligue1កាលពីរដូវកាលមុន Monaco ក៏ចាប់អារម្មណ៍លើ Benzema ដែរហើយក៏ដូចជា Marseille។
ខណៈដែលក្លឹបចាស់របស់គាត់ Lyon អាចជាគោលដៅរបស់ Benzema បន្ទាប់ពីចាកចេញពី Real Madrid នៅឆ្នាំ2019។ ស្របពេលដែលខ្សែប្រយុទ្ធ Moriano បានចាកចេញពី Real Madrid កាលពីរដូវកាលមុន ហើយរកបានគ្រាប់បាល់14គ្រាប់នៅរដូវកាលនេះហើយនឹងអាចចាកចេញទៅកាន់ Atletico Madrid។

Lyon កំពុងតែមានគម្រោងតែរៀបចំគម្រោងក្នុងការនាំយក Benzema មកចាប់ដៃគូជាមួយ Mariano ហើយចង់ឲ្យរូបគាត់ត្រលប់មកកាន់ក្លឹបចាស់ដែលគាត់បានចូលលេងតាំងពីឆ្នាំ1996។
កាលវិលត្រលប់មកកាន់ក្លឹបកំណើតនេះអាចនឹងធ្វើឲ្យគាត់សង្ឃឹមក្នុងការមានឈ្មោះទៅលេងនៅយូរ៉ូឆ្នាំ2020ជាមួយនឹងការបង្ហាញខ្លួន81ដងជាមួយក្រុមជម្រើសជាតិដែលគាត់បានបង្ហាញខ្លួនលើកចុងក្រោយកាលពីឆ្នាំ2015ក្រោយពីគាត់មានរឿងបញ្ហារឿងអាស្រូវជាមួយនឹង Mathieu Valbuena។

ប្រភព :: thesun

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here