ចំណែក

ការប្រកួតរវាង Real Madrid និង PSG នៅ Champion League នឹងធ្វើឡើងនៅថ្ងៃពុធនេះ ខណៈដែល Marcelo បានជឿជាក់ថា Neymar នឹងលេងឲ្យ Real Madrid នៅថ្ងៃណាមួយ។
Marcelo បាននិយាយថា ” ខ្ញុំជឿជាក់ថា Neymar នឹងមកកាន់ Real Madrid នៅថ្ងៃណាមួយ។ គាត់ពិតជាសាកសមសម្រាប់ Real Madrid។ វាពិតជាអស្ចារ្យបើមានគាត់នៅ Bernabeu ក្នុងគំនិតរបស់ខ្ញុំគាត់ជាកីឡាករដ៏អស្ចារ្យក្នុងការលេងឲ្យ Real Madrid”។


Real Madrid និង PSG ជាក្រុមដែលដែលគេជឿជាក់ថានឹងមានក្រុមមួយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រហើយនឹងអាចលើកពាន Champion League។ ក្រុមទាំងពីរគួរតែជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ។
” PSG ជាក្រុមដ៏អស្ចារ្យជាមួយនឹងកីឡាករលំដាប់កំពូល។ Real Madrid មានប្រវត្តិដ៏អស្ចារ្យក្នុងពានរង្វាន់នេះ។


វាគឺជាការប្រកួតដែលអ្នកគ្រប់គ្នាចង់ឃើញ។ អនាគតរបស់ Cristiano Ronaldo ស្ថិតក្នុងការប្រកួតនេះហើយគាត់នឹងអាចចាកចេញនៅរដូវកាលក្រោយបើសិនជាក្លឹបទទួលបានលទ្ធផលមិនល្អ”។
” ខ្ញុំមិនគិតថាវាជាការពិតនោះទេដែលថា Ronaldo មិនសប្បាយចិត្តនៅទីនេះ បើសិនជាគាត់បែបនេះគាត់នឹងមិននៅទីនេះនោះទេ។ គាត់ធ្វើអ្វីៗទាំងអស់ដើម្បីក្រុម គាត់គឺជាកីឡាករម្នាក់់ដែលធ្វើឲ្យ Real Madrid គឺជាក្រុមមួយដ៏រឹងមាំ”។


” ខ្ញុំមិនគិតថាគាត់មិនសប្បាយចិត្តនោះទេ។ អ្នកទាំងអស់គ្នាបានដឹងពីមហិច្ឆតាដែលគាត់កំពុងតែធ្វើ យើងគួរតែមើលពីប្រវត្តិរបស់គាត់ជាមួយនឹងក្លឹប។ ខ្ញុំមិនគិតថាគាត់អន់ចិត្តជាមួយក្លឹបនោះទេ”។
ការប្រកួត Champion League ជើងទីមួយនឹងចាប់ផ្ដើមនៅល្ងាចថ្ងៃពុធម៉ោង20:45នាទី CET។

 

ប្រភព:: marca.

Entrevista do @MarceloM12 ao @Esp_Interativo Neymar encaixaria no Real Madrid? pic.twitter.com/qTjbFPlHHj

— Tatiana Mantovani (@tatimantovani) February 11, 2018

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here