ចំណែក

ជាការពិតណាស់គូរស្នេហ៍គ្រប់រូបតែងប្រាថ្នាចង់បានភាពស្រណុកសុខស្រួលចំពោះជីវិតលើគ្រែរបស់ពួកគេទោះឋិតក្នុងវ័យណា ឬរដូវកាលណាក៏ដោយ។ យ៉ាងណាម៉ិញ ក្តីសុខលើគ្រែនេះពុំបានផ្តល់អោយដល់ស្ត្រីគ្រប់រូបឡើយពោលមានតែមួយផ្នែកតូចប៉ុណ្ណោះដែលអាចឈានដល់ចំណុចកំពូលពេលដែលកំពុងប្រតិបត្តិបាន។

ថ្ងៃនេះដែរគេហទំព័រសុខភាពនិងលើកយកវិធីសាស្ត្រមួយចំនួនដើម្បីត្រួសត្រាយអោយជីវិតគូទាំងអស់កាន់តែមានភាពផ្អែមល្ហែមជាកាដូរសម្រាប់ឆ្នាំថ្មី២០១៨នេះ។

ក្បាច់ទី១៖ រៀបចំពេលវេលាសម្រាប់ជីវិតលើគ្រែ

ដើម្បីអោយការរួមរស់កាន់តែមានក្តីសុខគូស្នេហ៍គ្រប់រូបគួរយកចិត្តដាក់ខ្ពស់លើបញ្ហាពេលវេលា ត្រូវចេះជ្រើសរើសពេលវេលាសមរម្យដែលអាចផ្តល់ភាពងាយស្រួលដល់ភាគីទាំងពីរបាន។ ពេលវេលាដែលល្អបំផុតគឺក្បាលព្រលប់មុនចូលគេង និងព្រឹកព្រលឹមជិតភ្លឺ។

ក្បាច់ទី២៖ ប្រើឧបករណ៍រំញ័រជាជំនួយ


ទន្ទឹមនឹងការចេះជ្រើសរើសយកពេលវេលាសមរម្យហើយភាគីបុរសត្រូវចេះប្រើឧបករណ៍រំញ័រជាជំនួយដល់នាងដើម្បីអោយកាន់តែមានក្តីសុខនិងឆាប់ឈានដល់ចំណុចកំពូល។

ក្បាច់ទី៣៖ បបោសអង្អែលប្រអប់លេខនាង


ការបបោសអង្អែលជាវិធីដ៏ល្អប្រសើរមួយក្នុងការដាស់អារម្មណ៍ស្ត្រីអោយកាន់តែពុះកញ្ជ្រោល និងមានចំណង់ខ្លាំង។ ចូរចងចាំថាការបបោសអង្អែលនេះត្រូវធ្វើឡើងយ៉ាងតិច២ទៅ៥នាទីមុនចាប់ផ្តើមវាយសំរុក។

ក្បាច់ទី៤៖ ឈប់ធ្វើពុតជាដល់កំពូល


ស្ត្រីភាគច្រើនបានធ្វើពុតជាដល់កំពូលខណៈខ្លួនឯងមិនទាន់អស់ចិត្តផងព្រោះដើម្បីកុំអោយខាងភាគីបុរសមានការពិបាកនិងធ្វើវាឡើងវិញម្តងទៀត។ ចូរចាំថាការធ្វើបែបនេះវានឹងក្លាយទៅជាទម្លាប់ហើយពេលនេះអ្នកនឹងលែងស្គាល់អ្វីទៅជាការដល់កំពូលដ៏ពិតប្រាកដឡើយ។

ក្បាច់ទី៥៖ កុំខ្មាស់អៀនជាមួយភាពអាក្រាតកាយរបស់ដៃគូ


យោងតាមការស្រាវជ្រាវបានបង្ហាញអោយឃើញថាស្ត្រីភាគច្រើនមានការអៀនខ្មាស់ច្រើនចំពោះដៃគូពេលដែលនាងបានដោះសម្លៀកបំពាក់ចេញអស់។ ចូរចងចាំថាដើម្បីអោយភ្លើងស្នេហ៍កាន់តែពុះកញ្ជ្រោលភាគីទាំងពីរមិនត្រូវមានការអៀនខ្មាស់គ្នាឡើយ។
ក្បាច់ទី៦៖ ប្តូរក្បាច់ ឬផ្លាស់ប្តូរទីតាំង
រសជាតិស្នេហ៍ផ្អែម ល្វីង ឬប្រៃអាស្រ័យលើការថែមថយគ្រឿងរបស់យើងដូចនេះដើម្បីអោយសមរភូមិលើគ្រែកាន់តែមានន័យអ្នកទាំងពីរត្រូវចេះប្តូរក្បាច់ឬផ្លាស់ប្តូរទីតាំងជៀសវាងការនៅនឹងមួយកន្លែងព្រោះវាងាយអោយអ្នកធុញបាន។

ក្បាច់ទី៧៖ លុកលុយតំបន់សម្រើបនាង

ត្បិតយើងកំពុងតែសំរុកក៏ដោយតែមិនត្រូវភ្លេចលូករាវលេងសប់ទីកន្លែងលើរាងការរបស់នាងពិសេសថើបតំបន់សម្រើបរបស់នាងមានដូចជាគុំត្រចៀក ដើមទ្រូង ឬបរិវេណភ្លៅជាដើម។

ក្បាច់ទី៨៖ និយាយចេញក្រៅអោយដៃគូដឹងពីកន្លែងដែលអ្នកចង់អោយគេប៉ះ

ចង់មានក្តីសុខយ៉ាងពិតប្រាកដត្រូវតែហ៊ាននិយាយចេញក្រៅត្រង់ៗនៅកន្លែងណាដែលយើងចង់អោយគេប៉ះដោយមិនត្រូវអៀនឬស្ទាក់ស្ទើរក្នុងចិត្តឡើយ

ប្រសិនបើគ្រប់គូរស្នេហ៍អាចអនុវត្តន៍បានគ្រប់វិធីសាស្ត្របានរៀបរាប់ខាងនេះទំព័រសុខភាពយើងសង្ឃឹមថាក្តីសុខពិតប្រាកដច្បាស់ជាកើតមានឡើងជាក់ជាមិនខានឡើយ ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here