ចំណែក

Barcelona មានការប្រកួតដែលជួបនឹងដៃគូដ៏ស្វិតស្វាញ6ដង ហើយ4ក្នុងចំនោមទាំងនោះជាការវាយបកវិញយ៉ាងអស្ចារ្យ។

 


Gatef, Atletico, Valencia, Celta , Real Sociedad, និង Alaves គឺជាការប្រកួតដ៏តានតឹងរបស់ពួកគេក្នុងរដូវកាល2017-18នេះ។ ក្នុងការប្រកួត4ដងដៃគូទាំងពីរនេះបានសហការគ្នាយ៉ាងល្អ ខណៈដែល Lui Suarez រកបានគ្រាប់បាល់ជានិច្ច។

កាលប្រកួតនៅ Estadio Wanda Metropolitano ជាមួយនឹង Atletico Madrid កីឡាករ​ Luis Suarez បានរកគ្រាប់បាល់តាមស្មើក្រោយពីការនាំមុខរបស់ Saul បានជួយ Barcelona ឲ្យបានមួយពិន្ទុ។

កាលប៉ះជាមួយ Celta នៅ El Pistolero ពួកគេបានត្រឹមស្មើតែនៅទឹកដី Aneota ក្រោយពី Real Sociedad នាំមុខ2គ្រាប់មុន Paulinho ក៏តាមបានមួយគ្រាប់ Luis Suarez ពីរគ្រាប់ និងមួយគ្រាប់ចុងក្រោយពី Lionel Messi។

កាលពីថ្ងៃអាទិត្យមុនវាពិតជាពិបាកក្រោយពេល Guidetti រកគ្រាប់បាល់នាំមុខឲ្យ Alaves មុន ប៉ុន្តែ Lionel Messi និង Luis Suarez បានរកគ្រាប់ជ័យជម្នះឲ្យ Barcelona។ ពួកគេទាំងពីរនាក់ក៏ជាអ្នករកគ្រាប់បាល់ទម្លាក់ Espanyol ចេញពីពាន Copa Del Rey ផងដែរ។

ប្រភព :: marca

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here